ក្នុង​កាលនោះ​ ​ទេវតា​អាស្រ័យ​នៅ​លើ​ដើម​ថ្ងាន់​ ​ជ្រាប​ចេ​តោ​បរិវិតក្ក​ ​របស់​តថាគត​ ​ដោយចិត្ត​របស់​គេ​ ​ទើប​បង្អោន​មែក​ថ្ងាន់​ឲ្យ​ទាប​ចុះ​មក​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពាក់​ព្យួរ​ ​ហើយ​ពូត​នឹង​មែន​ថ្ងាន់​នេះ​ចុះ​ ​ឯ​ដើម​ថ្ងាន់​ក៏​ទន់ទោរ​មក​តោង​ដោយដៃ​បាន​ ​កស្សប​ ​តថាគត​រំពឹង​ដូច្នេះ​ទៀត​ថា​ ​តថាគត​គួរ​ត្រដាង​ហាល​សំពត់​បង្សុកូល​ត្រង់កន្លែង​ណា​ហ្ន៎​ ​កស្សប​ ​លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ទ្រង់​ជ្រាប​ចេ​តោ​បរិវិតក្ក​របស់​តថាគត​ ​ដោយចិត្ត​របស់​គេ​ ​ទើប​នាំ​យក​ផែន​ថ្ម១ផ្ទាំង​ធំ​មក​ថ្វាយ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រដាង​ហាល​សំពត់​បង្សុកូល​លើ​ថ្ម​នេះ​ចុះ​ ​ថ្ម​នេះ​ហើយ​ ​ដែល​អមនុស្ស​គេ​បា​នដ​ម្កល់​ទុក​។​ ​គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ត្រិះរិះ​ដូច្នេះ​ថា​ ​មហា​សមណៈ​នេះ​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះថា​ ​អម្បាល​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​ក៏​គង់​មក​ធ្វើការ​បម្រើ​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​ ​កាលនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ភត្តាហារ​របស់​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ហើយ​ ​ទ្រង់​ប្រថាប់​នៅក្នុង​ដងព្រៃ​នោះ​ឯង​។​
 ​[​៤៥​]​ ​កាលបើ​រាត្រី​នោះ​កន្លងទៅ​ហើយ​ ​ទើប​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​
ថយ | ទំព័រទី ៩១ | បន្ទាប់