​[​៥០​]​ ​សម័យ​នោះ​ឯង​ ​មាន​ភ្លៀង​ធំ​ ​ពុំជួ​កាល​ ​បង្អុរ​ចុះ​មក​ ​មាន​ជំនន់​ធំ​ពាសពេញ​ទៅ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ក្នុង​ប្រទេស​ណា​ ​ប្រទេស​នោះ​ ​ទឹក​លិច​អស់​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​មានហេតុ​យ៉ាងនេះ​ ​គួរតែ​តថាគត​ធ្វើ​ទឹក​ឲ្យ​ញែកចេញ​ដោយ​ជុំវិញ​ ​ហើយ​ដើរ​ចង្ក្រម​លើ​ផែនដី​ ​ដ៏​មាន​ធូលី​ហុយ​ឡើង​ដេរដាស​ក្នុង​ទី​កណ្តាល​ទឹក​នោះ​ឯង​។​ ​លំដាប់នោះ​ ​ព្រះអង្គ​ក៏​ធ្វើ​ទឹក​ឲ្យ​ញែកចេញ​ជុំវិញ​ ​រួច​ទ្រង់​ចង្ក្រម​លើ​ផែនដី​ ​ដ៏​មាន​ធូលី​ហុយ​ឡើង​ដេរដាស​ ​ក្នុង​ទី​កណ្តាល​ទឹក​ ​(​នោះ​ឯង​)​។​ ​កាលនោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​គិតថា​ ​មហា​សមណៈ​សូមកុំ​ឲ្យ​លង់ទឹក​ឡើយ​។​ ​លុះ​ឧរុ​វេល​កស្សប​គិត​ហើយ​ ​ទើប​ឡើងជិះ​ទូក​ទៅ​ ​មួយអន្លើដោយ​ជដិល​ទាំងឡាយ​ជាច្រើន​នាក់​ ​សំដៅ​ទៅកាន់​ប្រទេស​ដែល​ព្រះអង្គ​គង់នៅ​នោះ​។​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ក៏បាន​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ទឹក​ឲ្យ​ញែកចេញ​ជុំវិញ​ព្រះអង្គ​ ​ហើយ​យាង​ចង្ក្រម​លើ​ផែនដី​ ​ដ៏​មាន​ធូលី​ហុយ​ឡើង​ដេរដាស​ ​ក្នុង​ទី​កណ្តាល​ទឹក​ដោយ​ច្បាស់លាស់​ ​លុះ​ឃើញ​ហើយ​ ​ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​មហា​សមណៈ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ទីនេះ​ឬ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​ ​កស្សប​ ​តថាគត​នៅក្នុង​ទីនេះ​ឯង​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់