យើងសូមសួរនូវពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចជាមនុស្ស អ្នកអាក់អន់ចិត្តដូចម្តេច ទើបសោកស្តាយក្នុងព្រៃនេះ។
[២៨៥] (កិន្នរី…) ម្នាលព្រាន យើងទាំងឡាយ ជាអ្នកព្រាត់បា្រស់គ្នា អស់មួយរាត្រី រលឹកគ្នាទៅវិញទៅមក មិនដាច់អាល័យ ក្តៅក្រហាយនឹងរាត្រីមួយនោះ ទើបយំសោក រាត្រីនោះនឹងមិនមានទៀត។
[២៨៦] (ព្រះរាជា…) អ្នកទាំងឡាយក្តៅក្រហាយនឹងរាត្រីមួយណា ដូចបុគ្គលក្តៅក្រហាយនឹងទ្រព្យដែលបាត់ និងមាតាបិតា ដែលទៅកាន់បរលោក យើងសូមសួរនូវពួកអ្នកដែលមានរាងកាយ និងសម្បុរដូចមនុស្ស ចំពោះរាត្រី (នោះ) តើអ្នកទាំងឡាយសម្រេចនូវទីនៅផ្សេងគ្នាដូចម្តេច។
[២៨៧] (កិន្នរី…) អ្នកឃើញនូវស្ទឹងណា ដែលមានខ្សែទឹកដ៏រហ័ស ជាស្ទឹងបិទបាំងដោយដើមឈើផ្សេងៗ មានមាត់ច្រាំងដ៏ហើយដោយថ្ម កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់ខ្ញុំ បានហែលឆ្លងស្ទឹងនោះ ក្នុងកាលរដូវភ្លៀង ដោយគិតថា កិន្នរីមកតាមក្រោយអាត្មាអញដែរ។ ចំណែកខាងខ្ញុំ កំពុងតែបេះផ្កាព្រូស ផ្កាទន្លា ផ្កាម្លិះរួត និងផ្កាយុថ្កា ដោយបំណងថា កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់អាត្មាអញនឹងបានប្រដាប់កម្រងផ្កា