​យើង​ចង់​ស្តាប់​ពាក្យ​នោះ​ ​អ្នក​ចូរ​ប្រាប់​ពាក្យ​នោះ​ដល់​យើង​។​
 [​៣៦៨​]​ ​(​មហោសធ​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ព្រះអង្គ​ស្តេច​ទៅ​ក្នុង​ទីស្ងាត់​ ​បាន​ប្រាប់​នូវ​អាថ៌កំបាំង​ ​ដែល​ព្រះអង្គ​ប្រឹក្សា​ហើយ​ក្នុង​ពេល​ព្រលប់​ ​ដល់​ព្រះអគ្គមហេសី​ថា​ ​មហោសធ​ត្រូវ​គេ​សម្លាប់​ ​ព្រោះតែ​ប្រស្នា​ ​ក្នុង​កាលណា​ ​សេចក្តី​កំបាំង​ឈ្មោះថា​ព្រះអង្គ​ធ្វើឲ្យ​ប្រាកដហើយ​ ​ក្នុង​កាលនោះ​ ​សេចក្តី​កំបាំង​នុ៎ះ​ ​ទូលព្រះបង្គំជាខ្ញុំ​បានឮ​ហើយ​។​
 [​៣៦៩​]​ ​អាចារ្យ​សេន​កៈ​បាន​ធ្វើអំពើ​អាក្រក់​ ​ជា​អំពើ​មាន​សភាព​មិនល្អ​ក្នុង​ឱទ្យាន​ ​ដ៏​ដេរដាស​ដោយ​ដើម​សាលព្រឹក្ស​ ​បាន​ទៅ​ក្នុង​ទីស្ងាត់​ ​ហើយ​ប្រាប់​ដល់​សំឡាញ់​ ​សេចក្តី​កំបាំង​ណា​ដែល​អាចារ្យ​សេន​កៈ​ធ្វើឲ្យ​ប្រាកដហើយ​ ​សេចក្តី​កំបាំង​នោះ​ ​ទូលព្រះបង្គំជាខ្ញុំ​បានឮ​ហើយ​។​
 [​៣៧០​]​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​រោគ​ ​(​ឃ្លង់​)​ ​កើតឡើង​ដល់​បុ​ក្កុ​សបុ​រស​ ​របស់​ព្រះអង្គ​ ​រោគ​នោះ​មិន​សមគួរ​ដល់​ព្រះរាជា​ទេ​ ​គាត់​បាន​ទៅ​ក្នុង​ទីស្ងាត់​ ​ហើយ​ប្រាប់​ដល់​បងប្អូន​ប្រុស​ ​សេចក្តី​កំបាំង​ណា​ ​ដែល​អាចារ្យ​បុ​ក្ក​សៈ​ធ្វើឲ្យ​ប្រាកដហើយ​ ​សេចក្តី​កំបាំង​នុ៎ះ​ ​ទូលព្រះបង្គំជាខ្ញុំ​បានឮ​ហើយ​។​
 [​៣៧១​]​ ​អាចារ្យ​កា​មិន្ទ​នេះ​ ​មាន​អាពាធ​ដ៏​អាក្រក់​ ​គឺ​ត្រូវ​នរ​ទេវ​យក្ខ​ចូល​
ថយ | ទំព័រទី ១៣៣ | បន្ទាប់