[៤១៩] (តាបសនិយាយទៅនឹងប្រេតថា) អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នួត ប្រដាប់ដោយគ្រឿងអាភរណៈ ពាក់នូវពាហុរក្សរ័ត្ន (កងកន់) ប្រស់ព្រំដោយខ្លឹមចន្ទន៍ ឲ្យគេបម្រើក្នុងវេលាយប់ សោយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ។ ស្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបំរើរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រើនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរោម។ ក្នុងកាលមុន អ្នកបានធ្វើអំពើបាបនាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វើក្នុងមនុស្សលោក បានជាស៊ីនូវសាច់ខ្នង (របស់ខ្លួន)។
[៤២០] (ប្រេត…) ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់ចំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយោជន៍ដល់ជនដទៃ អស់កាលដ៏យូរអង្វែង។ បុគ្គលណា ជាអ្នកស៊ីនូវសាច់ខ្នង (ញុះញង់គេ) បុគ្គលនោះ ក៏ខ្វារស៊ីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំស៊ីក្នុងថ្ងៃនេះដែរ។
[៤២១] (ព្រះបាទសព្វមិត្ត ត្រាស់សួរថា) អ្នកជាអ្វី មកប្រាកដអំពីភពតាវត្តិង្ស (ប្រតិស្ឋាន) លើអាកាសនេះ រស្មីទាំងឡាយរបស់អ្នក ផ្សាយចេញអំពីខ្លួន ដូចព្រះចន្ទ ភ្លឺស្វាងក្នុងវេលាយប់ ឬដូចផ្លេកបន្ទោរ ឆ្វៀលឆ្វាត់ឰដ៏អាកាស។

ចប់ កឹឆន្ទជាតក ទី១។
កុម្ភជាតក ទី២