បុគ្គលមិនជាធំក្នុងចិត្ត តែងដើរចប្រប់ ដូចគោស៊ីនូវបាយ សុរា ជាអ្នកមិនមានទីពឹង តែងចូលទៅច្រៀង ឬរាំ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលអាក្រាត ដូចជាពួកអចេលកៈ ដើរទៅកាន់ចន្លោះថ្នល់ ក្នុងស្រុក មានចិត្តវង្វេង ដេកហួសវេលា ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលក្រោកឡើងទេ្រតទ្រោត ញ័រក្បាល ញ័រដើមដៃ បុគ្គលនោះ រាំដូចជារូបយន្តដែលធ្វើដោយឈើ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយ ត្រូវភ្លើងឆេះ រមែងដេកនៅ ឬត្រូវពួកចចកខាំស៊ី បានដល់នូវទោសត្រូវគេចង គេសម្លាប់ ទាំងសាបសូន្យនូវភោគៈ ព្រោះតែផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលនិយាយនូវពាក្យ ដែលគេមិនគួរនិយាយ អង្គុយក្នុងទីប្រជុំ របូតសំពត់ស្លៀក