​ដំរី​ទាំងអស់​នោះ​ ​ក៏​ឲ្យ​មេ​ដំរី​ជាម​ហេ​សី​ ​ឈ្មោះ​សព្វ​សុ​ភទ្ទា​ ​ដើរមុខ​ ​មកកាន់​ទីនៅ​របស់​ខ្លួន​។​
 [​៤៧៨​]​ ​ព្រានព្រៃ​នោះ​ ​បាន​នាំ​យក​ភ្លុក​ទាំងឡាយ​នៃ​ដំរី​ដ៏​ប្រសើរ​ ​ជា​ភ្លុក​ល្អ​ស្អាត​ ​មិន​មាន​ភ្លុក​ឯទៀត​ប្រៀបផ្ទឹម​បាន​លើ​ផែនដី​ ​ភ្លឺ​សព្វ​ដោយ​រស្មី​មាន​ពណ៌​ដូចជា​មាស​ ​ហើយ​ចូល​ទៅកាន់​កាសី​បុរី​ ​ព្រានព្រៃ​នោះ​ ​ក៏​បង្អោន​នូវ​ភ្លុក​ទាំងឡាយ​ថ្វាយព្រះ​រាជកញ្ញា​ថា​ ​ដំរី​ដ៏​ប្រសើរ​ ​ទូលព្រះបង្គំជាខ្ញុំ​សម្លាប់​បាន​ហើយ​ ​សូម​ព្រះនាង​ទទួលយក​ ​នេះ​ជា​ភ្លុក​របស់​ដំរី​នោះ​។​
 [​៤៧៩​]​ ​ព្រះរាជ​កញ្ញា​នោះ​ ​ទត​ឃើញ​ភ្លុក​ទាំងឡាយ​នៃ​ដំរី​ដ៏​ប្រសើរ​ ​ដែល​ធ្លាប់​ជា​ប្តី​ជាទីស្រឡាញ់​អំពី​ជាតិមុន​ ​ក៏​បែក​ហឫទ័យ​ក្នុង​ទីនោះ​ឯង​ ​ហេតុ​នោះ​ ​ព្រះនាង​ជា​ស្រី​ល្ងង់​ ​បាន​សោយ​ព្រះ​វិលាល័យ​ទៅ​។​
 [​៤៨០​]​ ​(​ព្រះ​ធម្មសង្គាហកត្ថេរ​…​)​ ​ព្រះពុទ្ធ​ ​ព្រះអង្គ​បានសម្រេច​នូវ​សម្ពោធិញ្ញាណ​ផង​ ​មាន​អានុភាព​ច្រើន​ផង​ ​បាន​ធ្វើ​នូវ​ការ​ញញឹម​ក្នុង​កណ្តាល​ពពួក​បរិស័ទ​ ​ពួក​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ ​ក៏​ក្រាបបង្គំទូល​សួរ​ថា​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​មិនដែល​ធ្វើ​នូវ​ការ​ញញឹម​ ​ឲ្យ​ប្រាកដ​ដោយ​ឥត​ហេតុ​ទេ​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់