​[​៤៨៩​]​ ​(​ភទ្រ​ការ​កុមា​…​)​ ​ខ្ញុំ​ទើប​ទម្លាក់​ចោល​នូវ​អម្រែក​សាច់​ហើយ​ ​ដេញ​តាម​នូវ​ទន្សង​ ​ខ្ញុំ​ដែល​អ្នក​សួរ​ហើយ​ ​មិន​អាច​នឹង​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​បានទេ​។​ ​បពិត្រ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​ខ្ញុំ​មាន​ប្អូនប្រុស​ម្នាក់​ឈ្មោះ​សញ្ជ័យ​ ​បពិត្រ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​អ្នក​ចូរ​ទៅ​សួរ​នូវ​អត្ថ​ ​និង​ធម៌​ ​ចំពោះ​សញ្ជ័យ​នោះ​ចុះ​។​
 [​៤៩០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​ជា​ភារ​ទ្វា​ជ​គោត្រ​នោះ​ ​បាន​ទៅកាន់​សំណាក់​សញ្ជយ​កុមារ​ ​សុ​ចីរ​តៈ​ ​ជាម​ហា​ព្រាហ្មណ៍​ ​បានឃើញ​នូវ​សញ្ជ័យ​កុមារ​នោះ​ ​អង្គុយ​ក្នុង​កណ្តាល​បរិស័ទ​របស់​ខ្លួន​។​ ​
 [​៤៩១​]​ ​(​សុ​ចីរ​ត​ព្រាហ្មណ៍​…​)​ ​ខ្ញុំ​ជា​ទូត​ ​ព្រះ​បាទ​ធន​ញ្ជ​យកោរព្យៈ​ដ៏​មានយស​ ​ទ្រង់​ប្រើ​មក​ ​ព្រះ​បាទ​ធន​ញ្ជ​យកោរព្យៈ​ ​ជា​យុធិ​ដ្ឋិ​ល​គោត្រ​ ​មាន​ព្រះ​ឱង្ការ​ថា​ ​អ្នក​ចូរ​សួរ​នូវ​អត្ថ​ ​និង​ធម៌​ ​ម្នាល​សញ្ជយ​កុមារ​ ​ព្រោះហេតុនោះ​ ​អ្នក​ដែល​ខ្ញុំ​សួរ​ហើយ​ ​ចូរ​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​។​
 [​៤៩២​]​ ​(​សញ្ជយ​កុមារ​…​)​ ​បពិត្រ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​មច្ចុ​តែង​លេប​ខ្ញុំ​រាល់​ល្ងាច​រាល់​ព្រឹក​ ​សព្វ​ៗ​ ​កាល​ ​ខ្ញុំ​ដែល​អ្នក​សួរ​ហើយ​ ​មិន​អាច​នឹង​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​ដល់​អ្នក​បានទេ​។​ ​បពិត្រ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​ខ្ញុំ​មាន​ប្អូនប្រុស​ម្នាក់​ ​ឈ្មោះ​សម្ភវៈ​ ​បពិត្រ​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​អ្នក​ចូរ​ទៅ​សួរ​នូវ​អត្ថ​ ​និង​ធម៌​ចំពោះ​សម្ភវៈ​នោះ​ចុះ​។
ថយ | ទំព័រទី ១៨៣ | បន្ទាប់