បើទុកជាភរិយា ជាស្រីក្មេង ពោលពាក្យជាទីស្រឡាញ់ មានបុត្រមានរូបល្អ មានយស ដែលពួកញាតិចោមរោម ជាស្រ្តីវៀរបុរស (ដទៃ) បុគ្គលកាលបើវៀរនូវការបែកធ្លាយនៃមន្ត មិនគប្បីប្រាប់នូវការស្ងាត់កំបាំងដ៏ក្រៃលែងដល់ភរិយានោះទេ។
[៥២០] បុគ្គលមិនគប្បីបើកនូវអាថ៌កំបាំងទេ គប្បីរក្សានូវអាថ៌កំបាំង ឲ្យដូចជារក្សាកំណប់ ដ្បិតអាថ៌កំបាំងដែលបុគ្គលអ្នកដឹងច្បាស់ មិនប្រាប់គេ ជាការប្រពៃ។ អ្នកប្រាជ្ញ មិនគប្បីនិយាយប្រាប់អាថ៌កំបាំងដល់ស្រី្ត ដល់ជនជាសត្រូវ ដល់ជនរឡិបរឡប់ដោយអាមិសៈ ដល់ជនលួចគំនិតគ្នា។ ជនណាញ៉ាំងគេឲ្យដឹងអាថ៌កំបាំងដែលគេមិនទាន់ដឹង អ្នកប្រាជ្ញតែងអត់សង្កត់មិនប្រាប់ដល់ជននោះ ព្រោះខ្លាចបែកការដែលគិតទុក ដូចមនុស្សខ្ញុំគេ។ ជនទាំងឡាយមានចំនួនប៉ុន្មាននាក់ ដឹងនូវមន្តជាអាថ៌កំបាំងរបស់បុរស សេចក្តីតក់ស្លុតមានចំនួនប៉ុណ្ណោះ តែងកើតឡើងដល់បុរសនោះ ព្រោះហេតុនោះ អ្នកប្រាជ្ញមិនគប្បីផ្សាយនូវអាថ៌កំបាំងឡើយ។
នៅវេលាថ្ងៃ អ្នកប្រាជ្ញគប្បីនិយាយអាថ៌កំបាំងក្នុងទីដ៏ស្ងាត់ នៅវេលារាត្រី មិនគប្បីបញ្ចេញសម្លេងឲ្យហួសកម្រិត