បុគ្គលក្នុងលោកនេះ ធ្វើដូចម្តេច ធ្វើការងារអ្វី ប្រព្រឹត្តដូចម្តេច សេពនូវអ្វី ទើបបាននូវប្រាជ្ញា សូមលោកម្ចាស់ ប្រាប់នូវបដិបទានៃប្រាជ្ញាក្នុងកាលឥឡូវនេះ បុគ្គលធ្វើដូចម្តេច ទើបជាអ្នកមានប្រាជ្ញា។
[៥៩៩] (សរភង្គតាបស…) បុគ្គលគប្បីសេពគប់នូវពួកអ្នកចំរើន (ដោយប្រាជ្ញា) អាចដឹងនូវហេតុដ៏ល្អិត ជាពហុស្សូត គប្បីជាអ្នករៀនផង ជាអ្នកសាកសួរផង គប្បីស្តាប់នូវសុភាសិតទាំងឡាយដោយគោរពផង បុគ្គលធ្វើយ៉ាងនេះ ទើបជាអ្នកមានប្រាជ្ញា។ បុគ្គលជាអ្នកប្រាជ្ញនោះ ឃើញច្បាស់នូវកាមគុណទាំងឡាយ ថាមិនទៀង ថាជាទុក្ខ ថាជារោគ បុគ្គលឃើញច្បាស់យ៉ាងនេះ ទើបលះបង់នូវឆន្ទៈ ក្នុងកាមទាំងឡាយ ដែលជាទុក្ខ ជាភ័យធំបាន។ បុគ្គលនោះ ប្រាសចាករាគៈ កំចាត់បង់នូវទោសៈហើយ គប្បីចំរើននូវមេត្តចិត្ត រកប្រមាណមិនបាន ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងពួង ជាអ្នក គឺបុគ្គលណាមួយតិះដៀលមិនបាន រមែងទៅកើតក្នុងឋានព្រហ្ម។