​ខ្ញុំ​ញ៉ាំង​ឧបោសថ​ ​មិន​ឲ្យ​កម្រើក​ ​ខំអត់​ទ្រាំ​នូវ​សេចក្តី​ទុក្ខ​ទាំងនេះ​។​
 ​[​៦៣៧​]​ ​(​ពួក​ភោជ​បុត្រ​ទាំងនោះ​)​ ​បានឃើញ​ព្រះអង្គ​ជា​អ្នក​បរិបូណ៌​ដោយ​កំឡាំង​ ​និង​សម្បុរ​ ​ក្នុង​ផ្លូវ​ជាទី​ដើរទៅ​នៃ​បុគ្គល​តែម្នាក់​ ​ព្រះអង្គ​ជា​អ្នក​ចំរើន​ដោយ​សិរី​ ​និង​បញ្ញា​ ​បពិត្រ​នាគរាជ​ ​ព្រះអង្គ​ខំប្រឹង​ធ្វើ​តបៈ​ ​តើ​ដើម្បីអ្វី​។​
 [​៦៣៨​]​ ​បពិត្រ​អា​ឡា​រៈ​ ​(​ខ្ញុំ​ធ្វើ​តបៈ​)​ ​មិនមែន​ព្រោះ​ហេតុ​កូន​ ​មិនមែន​ព្រោះ​ហេតុ​ទ្រព្យ​ ​មិនមែន​ព្រោះ​ហេតុ​អាយុ​ទេ​ ​ខ្ញុំ​ប្រាថ្នា​ចំពោះ​កំណើត​នៃ​មនុស្ស​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​ប្រឹងប្រែង​ធ្វើ​តបៈ​។​
 [​៦៣៩​]​ ​ព្រះអង្គ​មាន​ចក្ខុ​ក្រហម​ ​មាន​រស្មី​ព្រោងព្រាត​ ​មានខ្លួន​ប្រដាប់​ហើយ​ ​មាន​សក់​ ​និង​ពុកមាត់​កាត់​កោរ​ហើយ​ ​លាប​ដោយ​ខ្លឹមចន្ទន៍​ក្រហម​ ​ហើយ​ញ៉ាំង​ទិស​ទាំងឡាយ​ ​ឲ្យ​ភ្លឺច្បាស់​ដូច​ស្តេច​គន្ធព្វ​។​ ​ព្រះអង្គ​ដល់​នូវ​ឫទ្ធិ​ដូចជា​ឫទ្ធិ​នៃ​ទេវតា​ ​មាន​អានុភាព​ធំ​ ​ប្រកបដោយ​កាម​ទាំងពួង​ ​បពិត្រ​នាគរាជ​ ​ខ្ញុំ​សូម​សួរ​នូវ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះអង្គ​ថា​ ​មនុស្សលោក​ប្រសើរ​ជាង​ភព​នាគ​នេះ​ ​តើ​ដោយហេតុ​អ្វី​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់