​[​៦៤០​]​ ​បពិត្រ​អា​ឡា​រៈ​ ​សេចក្តី​បរិសុទ្ធិ​ក្តី​ ​ការ​សង្រួម​ក្តី​ ​វៀរចាក​មនុស្សលោក​ហើយ​ ​រមែង​មិន​មាន​ឡើយ​ ​ខ្ញុំ​បើ​បាន​កំណើត​នៃ​មនុស្ស​ហើយ​ ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃជា​តិ​ ​និង​មរណៈ​។​
 [​៦៤១​]​ ​ខ្ញុំ​នៅក្នុង​សំណាក់​នៃ​ព្រះអង្គ​អស់​មួយឆ្នាំ​ហើយ​ ​ព្រះអង្គ​ក៏បាន​ទំនុក​បំរុង​ដោយ​បាយ​ ​និង​ទឹក​ ​បពិត្រ​នាគរាជ​ ​ខ្ញុំ​សូមលា​ត្រឡប់ទៅវិញ​ ​បពិត្រ​ព្រះ​ជនិន្ទ​ ​ខ្ញុំ​ឃ្លាត​ ​(​ពី​មនុស្សលោក​)​ ​យូរហើយ​។​
 [​៦៤២​]​ ​កូន​ប្រពន្ធ​ ​និង​ពួក​ជន​ជា​អ្នក​រស់នៅ​ដោយ​សារ​ខ្ញុំ​ៗ​ ​បាន​ប្រៀនប្រដៅ​ជានិច្ច​ ​ឲ្យ​បំរើ​លោក​ ​តើ​អ្នកណាមួយ​ ​មិនបាន​ថែទាំ​លោក​ខ្លះ​ឬទេ​ ​បពិត្រ​អា​ឡា​រៈ​ ​ព្រោះថា​ខ្ញុំ​មានការ​ស្រឡាញ់​ពេញចិត្ត​ចំពោះ​ការ​ជួបប្រទះ​នូវ​លោក​។​
 [​៦៤៣​]​ ​បពិត្រ​នាគរាជ​ ​ដូចយ៉ាង​កូន​ជាទីស្រឡាញ់​របស់​មាតា​ ​និង​បិតា​ ​ដែល​មាតាបិតា​បាន​ថែរក្សា​ហើយ​ ​ឲ្យ​នៅក្នុង​ផ្ទះ​ ​(​ការ​នៅ​)​ ​របស់ខ្ញុំ​ក្នុង​ទីនេះ​ ​ប្រសើរ​ជាង​ការ​នៅ​របស់​កូន​នោះ​ទៅទៀត​ ​ព្រោះថា​ ​ចិត្ត​របស់​អ្នក​ជ្រះថ្លា​ចំពោះ​ខ្ញុំ​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់