[៦៥៤] (ព្រះរាជា…) ការតាំងនៅអស់កាលយូរ ហើយព្រាត់ប្រាសចាកបុត្រ និងធីតារបស់ខ្ញុំទាំងនុ៎ះ ដែលនៅក្មេងមិនទាន់ដល់នូវវ័យ មានពាក្យពីរោះផង ចាកសង្ខារទាំងពួងផង ចាកព្រះអង្គផង (ជាសភាវៈទៀង)។
[៦៥៥] (ស្រីស្នំទាំង ៧០០ នាក់…) ព្រះហឫទ័យរបស់ព្រះអង្គកាត់ដាច់ហើយឬ ឬថាមិនមានសេចក្តីករុណាចំពោះពួកយើងទាំងឡាយទេ បពិត្រព្រះសម្មតិទេព ព្រះអង្គ (លះបង់) ពួកយើង ដែលកំពុងកន្ទក់កន្ទេញ ព្រះអង្គឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។
[៦៥៦] (ព្រះរាជា…) ហឫទ័យរបស់យើងមិនបានកាត់ ទាំងសេចក្តីករុណារបស់យើង ក៏នៅមានក្នុងពួកនាង តែយើងប្រាថ្នានូវឋានសួគ៌ ព្រោះហេតុនោះ បានជាយើងនឹងបួស។
[៦៥៧] (អគ្គមហេសី…) បពិត្រព្រះអង្គ ទ្រង់ព្រះនាមសុតសោម (ទីអគ្គមហេសី) ឈ្មោះថាខ្ញុំម្ចាស់បានដោយកម្រ ខ្ញុំម្ចាស់ជាអគ្គមហេសីរបស់ព្រះអង្គ បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់កំពុងតែយំសោក ព្រះអង្គឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។ បពិត្រព្រះអង្គ ទ្រង់ព្រះនាមសុតសោម (ទីអគ្គមហេសី) ឈ្មោះថាខ្ញុំម្ចាស់បានដោយកម្រ