​[​៩៥​]​ ​(​កូន​ព្រាប​…​)​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​បាន​ពោល​ថា​ ​ទេវតា​ទាំងឡាយ​ ​មិន​មាន​ទេ​ ​ជីវៈ​ក្នុង​លោក​នេះ​ ​រមែង​ដល់​នូវ​សេចក្តី​ដាច់​សូន្យ​ ​ផល​នៃ​អំពើ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​ ​រមែង​ដល់​នូវ​សេចក្តី​ដាច់​សូន្យ​ដូចគ្នា​ ​ទាំង​ពោល​ថា​ ​ទាន​ជា​គុណជាតិ​ ​គឺ​មនុស្ស​ល្ងង់​បញ្ញត្ត​ហើយ​ ​ខ្ញុំ​ជឿ​ពាក្យ​របស់​សមណព្រាហ្មណ៍​ ​ជា​ព្រះអរហន្ត​ទាំងនោះ​ ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​សម្លាប់សត្វ​ស្លាប​ទាំងឡាយ​។​
 [​៩៦​]​ ​(​ស្តេច​ក្ងោក​…​)​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងពីរ​ ​ជា​របស់​ឃើញ​ងាយ​ ​ភ្លឺរុងរឿង​ទៅ​ព្ធដ៏​អាកាស​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនោះ​ ​(​ជា​របស់​)​ ​លោក​នេះ​ ​ឬ​លោក​ដទៃ​ ​(​ពួក​ជន​)​ ​ក្នុង​មនុស្សលោក​ហៅ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនោះ​ថា​ជា​អ្វី​។​
 [​៩៧​]​ ​(​កូន​ព្រាន​…​)​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងពីរ​ ​ជា​របស់​ឃើញ​ងាយ​ ​ភ្លឺរុងរឿង​ទៅ​ព្ធដ៏​អាកាស​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនោះ​ ​(​ជា​របស់​)​ ​លោក​ដទៃ​ ​មិនមែន​របស់​លោក​នេះ​ទេ​ ​ពួក​ជន​ក្នុង​មនុស្សលោក​ ​ហៅ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនោះ​ ​ថា​ជា​ទេវតា​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់