[១១៦] (រុក្ខទេវតា…) គួរឲ្យសរសើរដែរ ពួកញាតិច្រើនរូប សូម្បីតែឈើដែលដុះក្នុងព្រៃ (ក៏គួរឲ្យសរសើរ) ខ្លា (ម្នាក់ឯង) ត្រូវពួកជ្រូកព្រមគ្នា សម្លាប់បានក្នុងផ្លូវតែមួយ។
[១១៧] (អភិសម្ពុទ្ធគាថា) ជ្រូកទាំងឡាយបានសម្លាប់នូវព្រាហ្មណ៍ និងខ្លាធំ ទាំងពីរនាក់បានហើយ ក៏ត្រេកអររីករាយ ស្រែកនូវសម្រែកដ៏ខ្លាំង។
[១១៨] ជ្រូកទាំងឡាយនោះ ប្រជុំគ្នាទៀបគល់នៃល្វា អភិសេកជ្រូកឈ្មោះតច្ឆកៈថា សូមព្រះអង្គជាសេ្តច ជាឥស្សរៈរបស់ពួកយើង។
[១១៩] (ព្រះសាស្តាទ្រង់ត្រាស់ថា) ពាណិជទាំងឡាយ ជាអ្នកស្វែងរកទ្រព្យ មកអំពីដែនផ្សេងៗ ធ្វើនូវការប្រជុំ (ក្នុងក្រុងពារាណសី) ធ្វើបុគ្គលម្នាក់ឲ្យជាធំ ហើយចៀសចេញទៅ។ ពាណិជទាំងឡាយនោះ មកដល់ផ្លូវឆ្ងាយដាច់ស្រយាលនោះ ជាផ្លូវមិនមានស្បៀងអាហារ មិនមានទឹក បានឃើញនូវដើមជ្រៃធំ មានម្លប់ត្រជាក់ជាទីរីករាយនៃចិត្ត។ ឯពាណិជទាំងនោះ ជាបុគ្គលល្ងង់ ត្រូវមោហៈបិទបាំង ក៏អង្គុយក្រោមម្លប់ឈើនោះក្នុងទីនោះ ហើយប្រឹក្សាគ្នាថា យីអើ ឈើនេះហាក់ដូចជាសើមដោយទឹក ហាក់ដូចជាមានទឹកហូរទៅ

ចប់ តច្ឆសូករជាតក ទី៩។
មហាវាណិជជាតក ទី១០