​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់ប្រទាន​នូវ​រថ​ដែល​ទឹម​ដោយ​សេះ​អាជានីយ​ ​ដែល​ប្រដាប់​ហើយ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រទាន​នូវ​ដំរី​ទាំងឡាយ​ ​ប្រកបដោយ​គ្រឿងប្រដាប់​ក្បាល​ ​គឺ​បណ្តាញ​មាស​វិញ​ចុះ​។​ ​វ​ទាំងពួង​ ​ព្រមទាំង​ខ្សែ​ ​ព្រមទាំង​រាជរថ​ចោមរោម​ព្រះអង្គ​ដោយ​ជុំវិញ​គ្រប់​កាល​ ​ដោយ​ប្រកា​រៈ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ក្នុង​រថ​ ​សូម​ព្រះអង្គ​ប្រទាន​ដោយ​ប្រកា​រៈ​នោះ​ចុះ​។​
 [​១៩៩​]​ ​(​ព្រះរាជា​…​)​ ​បុគ្គល​ណា​ពោល​ថា​ ​អាត្មាអញ​នឹង​ឲ្យ​ ​ហើយ​ធ្វើ​នូវ​ចិត្ត​ក្នុង​ការ​មិន​ឲ្យ​វិញ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​យក​អន្ទាក់​ដែល​ធ្លាក់​លើ​ផែនដី​មក​ពាក់​ឰដ៏​ក​។​ ​បុគ្គល​ណា​ពោល​ថា​ ​អាត្មាអញ​នឹង​ឲ្យ​ ​ហើយ​ធ្វើ​នូវ​ចិត្ត​ក្នុង​ការ​មិន​ឲ្យ​វិញ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ជា​បុគ្គល​លាមក​ក្រៃលែង​ជាង​បុគ្គល​លាមក​ ​ហើយ​ដល់​នូវ​ឋាននរក​ ​ជាទី​សម្រេច​របស់​ព្រះ​យមរាជ​។​ ​ស្មូម​សូម​នូវ​របស់​ណា​ ​បុគ្គល​គួរតែ​ឲ្យ​នូវ​របស់​នោះ​ ​មិន​សូម​នូវ​របស់​ណា​ ​មិន​ត្រូវឲ្យ​របស់​នោះ​ទេ​ ​ព្រាហ្មណ៍​សូម​នូវ​របស់​ណា​នឹង​អាត្មាអញ​ ​អាត្មាអញ​នោះ​នឹង​ឲ្យ​នូវ​របស់​នោះ​ឯង​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់