​[​២៦៤​]​ ​(​ស្តេចហង្ស​…​)​ ​ពួក​អាមាត្យ​របស់​ព្រះអង្គ​ ​មិន​មាន​កំហុស​ណាមួយ​ទេ​ឬ​ ​ពួក​សត្រូវ​នៃ​ព្រះអង្គ​ក្នុង​ទី​ឆ្ងាយ​ ​ដូចជា​ស្រមោល​ ​(​ដែល​មិន​មាន​)​ ​ក្នុង​ទិសខាងត្បូង​ទេ​ឬ​។​
 [​២៦៥​]​ ​(​ព្រះរាជា​…​)​ ​ពួក​អាមាត្យ​របស់​យើង​ ​មិន​មាន​កំហុស​ណាមួយ​ទេ​ ​ទាំង​សត្រូវ​របស់​យើង​ក្នុង​ទី​ឆ្ងាយ​ ​ក៏​ដូច​ស្រមោល​ ​(​ដែល​មិន​មាន​)​ ​ក្នុង​ទិសខាងត្បូង​ដូច្នោះ​។​
 [​២៦៦​]​ ​(​ស្តេចហង្ស​…​)​ ​ភរិយា​របស់​ព្រះអង្គ​មានចិត្ត​ស្មើគ្នា​ ​ជា​ស្រី​ស្តាប់​បង្គាប់​ព្រះអង្គ​ ​ស្រដី​នូវ​ពាក្យជា​ទីស្រឡាញ់​ ​បរិបូណ៌​ដោយ​បុត្ត​ ​និង​រូប​ ​និង​យស​បរិវារ​ ​លុះអំណាច​សេចក្តី​ប្រាថ្នា​របស់​ព្រះអង្គ​ដែរ​ឬ​។​
 [​២៦៧​]​ ​(​ព្រះរាជា​…​)​ ​ភរិយា​របស់​យើង​មានចិត្ត​ស្មើគ្នា​ ​ជា​ស្រី​ស្តាប់​បង្គាប់​យើង​ ​ស្រដី​ពាក្យជា​ទីស្រឡាញ់​ ​ប្រកបដោយ​បុត្ត​ ​និង​រូប​ ​និង​យស​បរិវារ​ ​លុះអំណាច​សេចក្តី​ប្រាថ្នា​របស់​យើង​ទេ​។​
 [​២៦៨​]​ ​(​ស្តេចហង្ស​…​)​ ​បពិត្រ​ព្រះអង្គ​អ្នក​ញ៉ាំង​ដែន​ឲ្យ​ចំរើន​ ​ព្រះអង្គ​មាន​ព្រះរាជ​បុត្ត​ច្រើន​ ​កើតឡើង​ដោយ​ល្អ​ ​បរិបូណ៌​ដោយ​សន្ទុះ​នៃ​ប្រាជ្ញា​ ​ស្រុះស្រួល​រកគ្នា​ ​ក្នុង​ហេ​តុ​នោះ​ៗ​ ​ដែរ​ឬ​។​
 [​២៦៩​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​ស្តេចហង្ស​ឈ្មោះ​ធតរដ្ឋ​ ​យើង​មានកូន​មួយ​រយ​នាក់​ ​ដែល​អ្នកផង​ឮ​សុះសាយ​ថា​ ​យើង​ជា​អ្នក​ ​(​មានកូន​ច្រើន​)​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់