​[​៦៤៤​]​ ​កែវមណី​របស់ខ្ញុំ​មាន​ពណ៌ក្រហម​ ​ជា​គ្រឿង​នាំមក​នូវ​ទ្រព្យ​ ​លោក​ចូរ​យក​កែវមណី​ដ៏​ថ្លៃថ្លា​ ​ទៅផ្ទះ​របស់​ខ្លួន​ចុះ​ ​លុះ​បានទ្រព្យ​ហើយ​ ​ចូរ​ទុក​កែវមណី​នោះ​ ​(​ក្នុង​ពាងទឹក​)​។​
 [​៦៤៥​]​ ​បពិត្រ​ព្រះរាជា​ ​កាមគុណ​ទាំងឡាយ​ ​សូម្បី​ជា​របស់​មនុស្ស​ ​អាត្មាភាព​បានឃើញ​ហើយ​ ​ថា​ជា​របស់​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​លុះ​អាត្មាភាព​ឃើញ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ​ ​ទើប​បួស​ដោយ​សទ្ធា​។​ ​បពិត្រ​ព្រះរាជា​ ​មនុស្ស​ទាំងឡាយ​ ​ក្មេង​ក្តី​ ​ចាស់​ក្តី​ ​កាល​មាន​សរីរៈ​បែកធ្លាយ​ហើយ​ ​រមែង​ធ្លាក់ចុះ​ ​ដូចជា​ផ្លែឈើ​ទាំងឡាយ​ដូច្នោះ​ដែរ​ ​អាត្មាភាព​ឃើញ​ហេតុនេះ​ហើយ​ ​ទើប​ចេញ​បួស​ ​សាមញ្ញគុណ​ ​គឺ​បព្វជ្ជា​ ​ជា​ធម៌​ប្រតិបត្តិ​មិន​ខុស​ ​ជា​ធម៌​ដ៏​ប្រសើរ​។​
 [​៦៤៦​]​ ​(​ព្រះរាជា​…​)​ ​ពួក​ជន​ណា​មាន​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​ជា​អ្នក​គិត​នូវ​ហេតុ​ដ៏​ច្រើន​ ​ពួក​ជន​នោះ​ ​បុគ្គល​គប្បី​សេពគប់​ ​បពិត្រ​អាឡារតាបស​ ​ខ្ញុំ​នឹង​ធ្វើ​នូវ​បុណ្យ​ដ៏​ច្រើន​ ​ព្រោះ​បាន​ស្តាប់​ ​(​នូវ​ពាក្យ​)​ ​របស់​នាគរាជ​ផង​ ​របស់​លោក​ផង​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់