​អ្នក​ចូរ​ចូល​ទៅ​រក​សមណៈ​ទាំងនោះ​ ​តាមកាល​គួរ​ក្នុង​ទីនោះ​ ​ហើយ​ចូរ​សាកសួរ​ចុះ​ ​ប្រយោជន៍​ណា​ ​ដែល​ជាទី​ពេញចិត្ត​របស់​អ្នក​ ​លោក​នឹង​ប្រាប់​នូវ​ប្រយោជន៍​នោះ​ ​ជា​ប្រយោជន៍​ក្នុង​លោក​នេះ​ ​និង​ក្នុង​លោកខាងមុខ​ ​(​ដល់​អ្នក​)​ ​តាម​ទំនង​នៃ​ការចេះដឹង​ ​(​របស់​លោក​)​។​
 [​១០១​]​ ​(​កូន​ព្រានព្រៃ​បាន​ត្រាស់​ជា​ព្រះ​បច្ចេកពុទ្ធ​ ​ហើយក៏​សំដែង​ថា​)​ ​ភាពជា​ព្រានព្រៃ​នុ៎ះ​ ​អាត្មាអញ​បាន​លះបង់​ហើយ​ ​អាត្មាអញ​បាន​លះបង់​នូវ​ភាព​នៃ​ខ្លួន​ជា​ព្រានព្រៃ​ក្នុងថ្ងៃនេះ​ ​ដូច​ពស់​សក​នូវ​សំណក​ចាស់​ជាន់មុន​ ​ឬក៏​ដូចដើម​ឈើ​មាន​ស្លឹក​ខៀវ​ ​(​ជម្រុះ​ចោល​)​ ​នូវ​ស្លឹក​លឿង​។​
 [​១០២​]​ ​(​បច្ចេកពុទ្ធ​ធ្វើស​ច្ច​កិរិយា​ថា​)​ ​ពួក​បក្សី​ណា​ច្រើន​រយ​ ​ដែល​អាត្មាអញ​បាន​ចងទុក​ក្បែរ​លំនៅ​ ​(​របស់​ខ្លួន​)​ ​អាត្មាអញ​នឹង​ឲ្យ​នូវ​ជីវិត​ដល់​សត្វ​ទាំងឡាយ​នោះ​ ​ក្នុងថ្ងៃនេះ​ ​អាត្មាអញ​បាន​រួចចាក​កិលេស​ហើយ​ ​សត្វ​ទាំងនោះ​ ​ចូរ​ទៅកាន់​លំនៅ​របស់​ខ្លួន​ចុះ​។
ថយ | ទំព័រទី ៣៥ | បន្ទាប់