​[​២០៤​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពេទ្យ​ឈ្មោះ​សី​វិ​កៈ​ ​លុះ​ព្រះរាជា​ទ្រង់ព្រះ​នាម​សី​វិ​ ​តឿន​ ​(​យ៉ាងនេះ​ហើយ​)​ ​ក៏​ធ្វើតាម​ព្រះបន្ទូល​ ​ហើយ​ឆ្កៀល​នូវ​ព្រះនេត្រ​ទាំងពីរ​របស់​ព្រះរាជា​ ​បង្អោន​ទៅ​ឲ្យ​ព្រាហ្មណ៍​ ​ចំណែក​ព្រាហ្មណ៍​ ​ក៏​ទៅជា​បុគ្គល​មាន​ភ្នែក​ ​ព្រះរាជា​ទៅជា​បុគ្គល​ខ្វាក់​។​
 [​២០៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ត​អំពី​នោះ​មក​ ​ប្រមាណ​ពីរបី​ថ្ងៃ​ ​លុះដល់​ព្រះនេត្រ​ទាំងពីរ​ដុះឡើង​ ​ព្រះរាជា​ជា​អ្នក​ញ៉ាំង​ដែន​ឲ្យ​ចំរើន​ដល់​ពួក​ជន​អ្នក​សី​វិ​ ​ទ្រង់​ត្រាស់​បង្គាប់​នាយ​សារថី​ថា​ ​នែ​នាយ​សារថី​ ​អ្នក​ចូរ​ទឹម​យាន​ ​លុះ​ទឹម​ហើយ​ ​ចូរ​ប្រាប់​យើង​ ​យើង​នឹង​ទៅកាន់​ទី​ឧទ្យាន​ ​ដែល​មាន​ស្រះ​បោក្ខរណី​ ​និង​ព្រៃ​ព្រឹក្សា​។​ ​ព្រះបាទ​សី​វិ​នោះ​ ​ទ្រង់​បាន​ចូល​ទៅ​គង់​ពែន​ព្រះ​ភ្នែន​ ​ប្រប​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ទេវរាជ​ឈ្មោះ​សក្កៈ​ ​ជា​សុជម្បតិ​ ​ក៏​មកដល់​ចំពោះ​ព្រះអង្គ​។​
 [​២០៦​]​ ​(​ព្រះឥន្ទ​…​)​ ​ខ្ញុំ​ជា​ទេវរាជ​ឈ្មោះ​សក្កៈ​ ​ជាធំ​ជាង​ទេវតា​ ​មក​ក្នុង​សំណាក់​ព្រះអង្គ​ ​បពិត្រ​សេ្តច​ឥសី​ ​ព្រះអង្គ​ប្រាថ្នា​ក្នុង​ព្រះទ័យ​ចំពោះ​ពរ​ណាមួយ​ ​សូម​ត្រេកអរ​នឹង​ពរ​នោះ​ចុះ​។​
 [​២០៧​]​ ​(​ព្រះបាទ​សី​វិ​…​)​ ​បពិត្រ​សក្កៈ​ ​ទ្រព្យ​នឹង​ពល​របស់ខ្ញុំ​ ​មាន​ច្រើន​ហើយ​ ​ទាំង​ឃ្លាំង​របស់ខ្ញុំ​ ​មិនមែន​មាន​តិច​ទេ​ ​កាលបើ​ខ្ញុំ​នៅតែ​ខ្វាក់​ក្នុង​កាល​ឥឡូវនេះ​ ​ខ្ញុំ​ពេញចិត្ត​ចំពោះ​សេចក្តី​ស្លាប់​តែ​ម្យ៉ាង​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់