​[​២១២​]​ ​(​ព្រះបាទ​សី​វិ​…​)​ ​អ្នកណាមួយ​ក្នុង​លោក​នេះ​ ​ដែលគេ​សូម​ ​ហើយ​មិន​ឲ្យ​នូវ​ទ្រព្យ​ដ៏​ពេញចិត្ត​ ​ឬ​ទ្រព្យ​ដ៏​ថ្លៃថ្លា​ ​ជាទីស្រឡាញ់​ដ៏​ក្រៃលែង​របស់​ខ្លួន​ ​នែអ្នក​ដែន​សី​វិ​ទាំងអស់​ដែល​មក​ប្រជុំ​គ្នា​ ​ចូរ​អ្នក​ទាំងឡាយ​មើល​នូវ​ភ្នែក​ទាំងពីរ​របស់​អញ​ ​ដែល​ជា​ទិព្វ​ក្នុងថ្ងៃនេះ​ចុះ​។​ ​ចក្ខុ​ទាំងពីរ​របស់​យើង​ ​រមែង​បាន​នូវ​ការ​ឃើញ​ធ្លុះធ្លាយ​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​ខាងក្រៅ​ភ្នំ​ថ្ម​ ​អស់​ទី​ចំនួន​មួយ​រយ​យោជន៍​ដោយ​ជុំវិញ​។​ ​(​វត្ថុ​ណាមួយ​)​ ​ក្នុង​ជីវិត​របស់​សត្វ​ទាំងឡាយ​នេះ​ ​រមែង​មិន​ប្រសើរ​ជាង​ចាគៈ​ទេ​ ​(​ខ្លួន​យើង​)​ ​បាន​ឲ្យ​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ហើយ​ ​បាន​នូវ​ចក្ខុ​ទិព្វ​ ​ដែល​មិនមែន​ជា​របស់​មនុស្ស​។​ ​ម្នាល​អ្នក​ដែន​សី​វិ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​បានឃើញ​ហេតុនេះ​ហើយ​ ​ចូរ​ឲ្យ​ទាន​ ​ចូរ​បរិភោគ​ ​លុះ​ឲ្យហើយ​ ​បរិភោគ​ហើយ​ ​តាម​សមគួរ​ដល់​អានុភាព​ ​សូមឲ្យ​ជា​អ្នក​មិន​មាន​អ្នកណា​តិះដៀល​បាន​ ​ហើយ​ចូរ​ទៅកាន់​ឋានសួគ៌​ចុះ​។​

​ចប់​ ​សី​វិ​រាជ​ជាតក​ ​ទី៣​។​


​សិរី​មន្ទ​ជាតក​ ​ទី៤​


 [​២១៣​]​ ​(​ព្រះរាជា​វិទេហៈ​ត្រាស់​សួរ​ថា​)​ ​នែ​សេន​កៈ​ ​យើង​សួរ​នូវ​សេចក្តី​នុ៎ះ​ ​គឺ​បុគ្គល​ប្រកបដោយ​ប្រាជ្ញា​ ​ប្រាសចាក​សិរីសម្បត្តិ​ ​១​ ​បុគ្គល​មានយស​ ​ប្រាសចាក​ប្រាជ្ញា​ ​១​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់