នារទតាបស គឺសារីបុត្ត ឯព្រះវាសៈ គឺតថាគតជាព្រះសម្ពុទ្ធ។
[២៩៦] ហេមវន្តប្រទេស ដែលគេតែងពោលយ៉ាងនេះ តែងឮយ៉ាងនេះ មានសេចក្តីតំណាលថា បក្សីកុណាល (តាវ៉ៅ) មានសម្បុរដ៏វិចិត្រក្រៃលែង មានស្លាបជាគ្រឿងបិទបាំងដ៏វិចិត្រក្រៃលែង តែងនៅអាស្រ័យក្នុងដងព្រៃជាទីរីករាយ មានសភាពយ៉ាងនេះ ជាប្រទេសទ្រទ្រង់នូវធរណី ប្រកបដោយឱសធគ្រប់យ៉ាង រយោងរយានដោយចង្កោមផ្កាជាច្រើន ជាប្រទេសជាទីចរទៅមករឿយៗ នៃដំរី គោ ក្របី ប្រើសមាស ចាមរី ក្តាន់ រមាស ខ្ទីង សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន ភេ ឈ្លូស ខ្លាត្រី ទន្សាយ រមាំង ជាទីអាស្រ័យនៅនៃហ្វូងដំរីតូចៗ និងដំរីធំ និងមេដំរីក្នុងនាគត្រកូល ដ៏ដេរដាស ជាទីអាស្រ័យនៅនៃខ្លាឃ្មុំ ស្វាសរភៈ ម្រឹគ ទ្រាយ ក្តាន់បុរិសាលុ (យក្ខិនីមានមុខដូចសេះ) កិន្នរ យក្ស អារក្សទឹក ជាព្រៃដ៏ដេរដាសដោយពួកឈើជាច្រើនយ៉ាង គឺឈើមានផ្កាក្រពុំ ឈើមានត្រួយលាស់រហង់ សឹងដ៏ខ្ញៀវខ្ញារដោយហ្វូងបក្សីជាច្រើន គឺសត្វអក លលកទ្រាំង ហត្ថិលិង្គ ក្ងោក ទីទុយ ប៉ោលតោក ចាប កុកក្រក សម្បកត្រពាំង ករវិក
ចប់ សុធាភោជនជាតក ទី៣។
កុណាលជាតក ទី៤