​ជា​ប្រទេស​ដ៏​ប្រដាប់ដោយ​វត្ថុជា​ទី​ត្រេកអរ​ច្រើនយ៉ាង​ ​គឺ​ថ្ម​មនោសិលា​មាន​ពណ៌ខៀវ​ដូច​ផ្កា​អញ្ជ័ន​ ​ជាតិហិង្គុល​ ​មាស​ ​ប្រាក់​ ​មាសស្រួយ​ ​និង​លោហធាតុ​ជាច្រើន​យ៉ាង​។​ ​បក្សី​តា​វ៉ៅ​នោះ​ឯង​ ​មាន​បក្សី​ញី​ចំនួន​ ​៣៥០០​ ​សុទ្ធតែ​បក្សី​ជំទង់​ចាំ​បំរើ​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​គ្រានោះ​ ​បក្សី​ញី​ជំទង់​ពីរ​ ​ពាំ​មែកឈើ​ដោយ​ចំពុះ​ ​ឲ្យ​បក្សី​តា​វ៉ៅ​ឈ្មោល​នោះ​ទំ​ត្រង់​កណ្តាល​មែកឈើ​ ​ហើរ​ឡើង​ទៅ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​មាន​សេចក្តី​លំបាក​ក្នុង​ផ្លូវ​ឆ្ងាយ​បៀតបៀន​បក្សី​តា​វ៉ៅ​ឈ្មោល​នោះ​ឡើយ​។​ ​ពួក​បក្សី​កញ្ញា​ចំនួន​ ​៥០០​ ​ក៏​ហើរ​ពី​ខាង​ក្រោម​ៗ​ ​ដោយ​គិតថា​ ​បើ​បក្សី​តា​វ៉ៅ​នេះ​ធ្លាក់​ពី​បង្គង​ ​យើង​នឹង​ទទួល​បក្សី​តា​វ៉ៅ​នោះ​ដោយ​ស្លាប​ទាំងឡាយ​។​ ​ពួក​បក្សី​កញ្ញា​ចំនួន​ ​៥០០​ ​ហើរ​ ​អំពី​ខាង​លើៗ​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​កំ​ដៅ​ក្តៅ​ដល់​បក្សី​តា​វ៉ៅ​ឈ្មោល​នោះ​ឡើយ​។​ ​ពួក​បក្សី​កញ្ញា​ចំនួន​ ​៥០០​ ​ម្ខាង​ៗ​ ​ហើរ​អម​អំពី​ខាង​ទាំងពីរ​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​ត្រជាក់​ ​ក្តៅ​ ​ស្មៅ​ធូលី​ ​ខ្យល់​ ​ឬ​ទឹកសន្សើម​ប៉ះពាល់​ត្រូវ​បក្សី​តា​វ៉ៅ​ឈ្មោល​នោះ​ឡើយ​។​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់