សុត្តន្ត​បិដក​
​ខុទ្ទកនិកាយ​ ​ជាតក​
​ទសម​ភាគ​


​សូម​នមស្ការ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​។​

​បញ្ញា​សនិ​បាត​ជាតក​
​ន​ឡិនិ​កា​ជាតក​ ​ទី១​

 ​[​១​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​ត្រាស់​ថា​)​ ​ម្នាល​នា​ងន​ឡិនិ​កា​ ​ជនបទ​ក្តៅ​ស្ងួត​ ​ទាំង​ដែន​ក៏​វិនាស​ ​ចូរ​នាង​មក​ ​ចូរ​នាង​ទៅ​ញ៉ាំង​ព្រាហ្មណ៍​ ​(​អ្នកធ្វើ​នូវ​សេចក្តី​វិនាស​)​ ​ដល់​អញ​នោះ​ ​ឲ្យ​មក​លុះអំណាច​របស់​ខ្លួន​។​
 [​២​]​ ​(​នា​ងន​ឡិនិ​កា​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះរាជា​ ​ខ្ញុំម្ចាស់​អត់ទ្រាំ​សេចក្តី​លំបាក​ពុំ​បាន​ ​ខ្ញុំម្ចាស់​មិន​ស្ទាត់​ផ្លូវ​ឆ្ងាយ​ ​ខ្ញុំម្ចាស់​នឹង​ទៅកាន់​ព្រៃ​ ​ដែល​មាន​ដំរី​នៅ​អាស្រ័យ​ ​ដូចម្តេច​បាន​។​
 ​[​៣​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​នា​ងន​ឡិនិ​កា​ ​នាង​ចូរ​ទៅកាន់​ជនបទ​ដ៏​ស្តុកស្តម្ភ​ ​ហើយ​ទៅ​ដោយ​ដំរី​ផង​ ​ដោយ​រថ​ផង​ ​ដោយ​យាន​ ​(​ទូក​)​ ​ដែលគេ​គាប​ដោយ​ឈើ​ផង​ ​យ៉ាងនេះ​ចុះ​។​ ​
ទំព័រទី ១ | បន្ទាប់