​ម្នាល​ខត្តិយានី​ ​ចូរ​នាង​យក​ដំរី​ ​សេះ​ ​រថ​ ​និង​ពលថ្មើរជើង​ទៅចុះ​ ​ចូរ​នាង​នាំ​ព្រាហ្មណ៍​ឥសិ​សង្កិៈ​នោះ​ ​មកកាន់​អំណាច​ ​(​ខ្លួន​)​ ​ដោយ​សម្បុរ​ ​និង​រូបឆោម​របស់​នាង​។​
 [​៤​]​ ​(​ពួក​ព្រានព្រៃ​បង្ហាញថា​)​ ​នុ៎ះ​ ​ប្រាកដជា​អាស្រម​របស់​តាបស​ ​ឈ្មោះ​ឥសិ​សិង្គៈ​ ​ជាទី​គួរ​រីករាយ​ ​មាន​ដើមចេក​ជា​ទង់​ ​ជា​គ្រឿងសំគាល់​ ​មាន​ដើម​ស្មាច់​ដុះ​ព័ទ្ធជុំវិញ​។​ ​នុ៎ះ​ ​ភ្លើង​ដែល​ឥសិ​សិង្គៈ​នោះ​ ​តាក់តែង​ ​(​ដោយ​ឈាន​)​ ​នុ៎ះ​ ​ផ្សែង​ដែល​ឃើញប្រាកដ​ ​ខ្ញុំ​សំគាល់​ថា​ ​ឥសិ​សិង្គៈ​ ​អ្នកមាន​ឫទ្ធិ​ច្រើន​ ​មិន​ញ៉ាំង​ភ្លើង​ឲ្យ​សាបសូន្យ​ទេ​។​
 [​៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ឥសិ​សិង្គៈ​ ​បានឃើញ​នា​ងន​ឡិនិ​កា​នោះ​ ​ពាក់​កុណ្ឌល​កែវមណី​ ​កំពុង​ដើរមក​ ​ក៏​ភិតភ័យ​ ​ចូល​ទៅកាន់​អាស្រម​ដែល​ប្រក់​ដោយ​ស្លឹក​។​ ​ឯនា​ងន​ឡិនិ​កា​នោះ​ ​ក៏​បង្ហាញ​នូវ​អវយវៈ​ទាំងឡាយ​ផង​ ​បញេ្ចញ​នូវ​កេរ្តិ៍ខ្មាស​ដ៏​កំបាំង​ផង​ ​ហើយ​លេង​កូនឃ្លី​ ​ក្បែរ​ទ្វារ​អាស្រម​នៃ​ឥសិ​សិង្គៈ​នោះ​។​
 ​[​៦​]​ ​អ្នកមាន​ជដា​ ​(​ឥសិ​សិង្គៈ​)​ ​នៅក្នុង​បណ្ណសាលា​ ​ឃើញ​នា​ងន​ឡិនិ​កា​នោះ​ ​កំពុង​លេង​ ​ចេញ​អំពី​អាស្រម​មក​និយាយ​ពាក្យ​នេះ​ថា​ ​
ថយ | ទំព័រទី ២ | បន្ទាប់