​ពួក​បក្សី​កញ្ញា​ចំនួន​ ​៥០០​ ​ហើរ​ទៅ​អំពី​ខាង​មុ​ខៗ​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​គង្វាលគោ​ ​គង្វាល​សត្វ​ចិញ្ចឹម​ ​អ្នកនាំ​ស្មៅ​ ​អ្នកនាំ​ឧស​ ​អ្នកធ្វើការ​ងារ​ក្នុង​ព្រៃ​ ​ប្រហារ​នូវ​បក្សី​តា​វ៉ៅ​ឈ្មោល​នោះ​ ​ដោយ​កំណាត់ឈើ​ ​ដោយ​អម្បែង​ ​ដោយដៃ​ ​(​ដោយ​ដុំ​ថ្ម​)​ ​ដោយ​ដុំដី​ ​ដោយ​ដម្បង​ ​ដោយ​សាស្ត្រាវុធ​ ​ឬ​ដោយ​ដុំ​ក្រួស​ទាំងឡាយ​ឡើយ​ ​សូមកុំ​ឲ្យ​បក្សី​តា​វ៉ៅ​នោះ​ប៉ះទង្គិច​នឹង​គុម្ពឈើ​ ​វល្លិ៍​ ​ដើមឈើ​ ​មែកឈើ​ ​សសរ​ ​ថ្មភ្នំ​ ​ឬ​ពួក​បក្សី​មាន​កម្លាំង​ឡើយ​។​ ​ពួក​បក្សី​កញ្ញា​ចំនួន​ ​៥០០​ ​ហើរ​អម​អំពី​ខាង​ក្រោយ​ៗ​ ​និយាយ​ឆ្លើយឆ្លង​គ្នា​ ​ដោយ​ពាក្យ​ស្រទន់​ផូរផង់​ពីរោះ​ផ្អែមល្ហែម​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​បក្សី​តា​វ៉ៅ​នេះ​ ​អផ្សុក​នៅ​លើ​ទ្រនំ​ឡើយ​។​ ​ពួក​បក្សី​កញ្ញា​ចំនួន​ ​៥០០​ ​ហើរ​ទៅ​គ្រប់ទិស​ ​នាំ​យក​ផ្លែ​ឈើ​ផ្សេង​ៗ​ ​ចំឡែក​ជាច្រើន​ ​ដោយ​គិតថា​ ​សូមកុំ​ឲ្យ​បក្សី​តា​វ៉ៅ​នេះ​ ​លំបាក​ដោយ​ការ​ស្រេក​ ​ឃ្លាន​ឡើយ​។​ ​គ្រានោះ​ ​ពួក​ហ្វូងបក្សី​កញ្ញា​ទាំងនោះ​ ​ហើរ​នាំ​បក្សី​តា​វ៉ៅ​នោះ​អំពី​សួនច្បារ​ទៅកាន់​សួនច្បារ​ ​អំពី​ឧទ្យាន​ ​ទៅកាន់​ឧទ្យាន​ ​អំពី​កំពង់​ស្ទឹង​ទៅកាន់​កំពង់​ស្ទឹង​ ​អំពី​កំពូលភ្នំ​ទៅកាន់​កំពូលភ្នំ​ ​អំពី​ព្រៃស្វាយ​ទៅកាន់​ព្រៃស្វាយ​ ​អំពី​ព្រៃ​ព្រីង​ទៅកាន់​ព្រៃ​ព្រីង​ ​អំពី​ព្រៃ​ខ្នុរសម្ល​ទៅកាន់​ព្រៃ​ខ្នុរសម្ល​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់