​ម្នាល​អ្នក​ដ៏​ចំរើន​ ​ឈើ​របស់​អ្នកនោះ​ ​ឈ្មោះ​អ្វី​ ​ដែល​មាន​ផ្លែ​បែបនេះ​ ​សូម្បី​អ្នក​បោះ​ទៅ​ក្នុង​ទី​ឆ្ងាយ​ហើយ​ ​ក៏​វិលត្រឡប់​មកវិញ​ ​មិនទៅ​ចោល​អ្នក​។​
 [​៧​]​ ​(​នា​ងន​ឡិនិ​កា​ ​…​)​ ​បពិត្រ​តាបស​ដ៏​ប្រសើរ​ ​ផ្លែ​បែបនេះ​នៃ​ឈើ​ណា​ ​សូម្បី​ខ្ញុំ​បោះ​ទៅ​ក្នុង​ទី​ឆ្ងាយ​ ​ក៏​ត្រឡប់មកវិញ​ ​មិនទៅ​ចោល​ខ្ញុំ​ទេ​ ​ឈើ​បែប​នោះ​ ​មាន​ក្នុង​ទី​ជិត​អាស្រម​នៃ​ខ្ញុំ​ ​នា​ភ្នំ​គន្ធមាទន៍​។​ ​
 ​[​៨​]​ ​(​ឥសិ​សិង្គៈ​…​)​ ​អ្នក​ដ៏​ចំរើន​ ​ចូរ​មកកាន់​អាស្រម​នេះ​ចុះ​ ​ចូរ​បរិភោគ​អាហារ​ចុះ​ ​ចូរ​ទទួល​ថ្នាំ​សម្រាប់​លាប​ជើង​ផង​ ​ភក្សាហារ​ផង​ ​ខ្ញុំ​ជូន​ ​(​ដល់​អ្នក​)​ ​នេះ​អាសនៈ​ ​អ្នក​ដ៏​ចំរើន​ ​ចូរ​អង្គុយ​លើ​អាសនៈ​នេះ​ ​អ្នក​ដ៏​ចំរើន​ចូរ​ពិសា​មើម​ឈើ​ ​និង​ផ្លែឈើ​ក្នុង​ទីនេះ​ចុះ​។​
 [​៩​]​ ​(​ឥសិ​សិង្គៈ​ ​សួរ​ថា​)​ ​អ្វី​នេះ​ ​កំពុង​ល្អ​ ​(​ដូច​មាត់ខ្យង​បៀ​)​ ​នៅត្រង់​ចន្លោះ​ភ្លៅ​របស់​អ្នក​ ​ប្រាកដ​ដូចជា​វត្ថុ​មាន​ពណ៌ខ្មៅ​ ​ៗ​ ​ខ្ញុំ​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​សេចក្តី​នុ៎ះ​ ​អវយវៈ​ដ៏​ឧត្តម​ ​(​លិង្គ​)​ ​របស់​អ្នក​លិច​ចូល​ទៅ​ក្នុង​ស្រោម​ ​(​សរីរៈ​)​ ​ឬ​។​
 [​១០​]​ ​(​នា​ងន​ឡិនិ​កា​…​)​ ​ខ្ញុំ​ត្រាច់​ទៅកាន់​ទី​ស្វែងរក​មើម​ឈើផ្លែ​ឈើ​ក្នុង​ព្រៃ​ ​បាន​ចោល​ខ្លាឃ្មុំ​មាន​រូប​ដ៏​សម្បើម​ ​ខ្លាឃ្មុំ​នោះ​ ​ស្ទុះ​មក​សង្រ្គុប​ខ្ញុំ​ដោយ​រហ័ស​ ​ផ្តួល​ខ្ញុំ​ ​ហើយ​ខាំ​ដក​យក​អវយវៈ​ដ៏​ឧត្តម​ទៅ​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់