​[​១៦៥​]​ ​(​រាជហង្ស​…​)​ ​ដំណើរ​ដូចម្តេច​របស់ខ្ញុំ​ ​ដែល​ជាប់អន្ទាក់​ហើយ​ ​ដទៃ​អំពី​រោង​គ្រួ​ ​ដំណើរ​នោះ​ ​ទៅជា​ពេញចិត្ត​ដល់​អ្នក​ដែល​មាន​ប្រាជ្ញា​ ​ជា​អ្នក​ផុត​អំពី​អន្ទាក់​ដូចម្តេច​។​ ​ម្នាល​អ្នកជា​បក្សី​ ​កាលបើ​យើង​ទាំងពីរ​នាក់​អស់ជីវិត​ហើយ​ ​អ្នក​ឃើញ​នូវ​ប្រយោជន៍​ដូចម្តេច​របស់ខ្ញុំ​ផង​ ​របស់​អ្នកផង​ ​របស់​ពួក​ញាតិ​ដ៏​សេស​ផង​។​ ​ម្នាល​អ្នកមាន​ស្លាប​ទាំងពីរ​ដូចជា​មាស​ ​ការ​លះបង់​នូវ​ជីវិត​របស់​អ្នកណា​ ​ការ​លះបង់​នូវ​ជីវិត​របស់​អ្នកនោះ​ ​ហាក់ដូចជា​ធ្វើ​ក្នុង​ទី​ងងឹត​ដោយ​សេច​ក្តី​ល្ងិ​ត​ល្ងង់​ ​អ្នក​កាល​លះបង់​នូវ​ជីវិត​ ​ព្រោះ​គុណ​ដែល​មិន​ជាក់ច្បាស់​ដូច្នោះ​ ​តើ​ព្រោះ​ឆ្លុះ​ឃើញ​នូវ​ប្រយោជន៍អ្វី​។​
 [​១៦៦​]​ ​(​ហង្ស​សេនាបតី​…​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ផុត​ ​ព្រះអង្គ​មិន​ជ្រាប​នូវ​ប្រយោជន៍​ដែល​ធ្លាក់ចុះ​ក្នុង​ធម៌​ដូចម្តេច​ ​ដ្បិត​ធម៌​ដែល​ពួក​សត្វ​គោរព​ហើយ​ ​រមែង​បង្ហាញ​នូវ​សេចក្តី​ចំរើន​ដល់​សត្វ​ទាំងឡាយ​។​ ​ទូលព្រះបង្គំជាខ្ញុំ​នោះ​ ​កាល​ឃើញ​នូវ​ធម៌​ផង​ ​នូវ​ប្រយោជន៍​ដែល​កើតអំពី​ធម៌​ផង​ ​ពិចារណា​ឃើញ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ​ផង​ ​បាន​ជា​មិន​ប្រាថ្នា​ជីវិត​ទេ​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់