​មិត្ត​ណា​ ​កាល​រឭក​ឃើញ​នូវ​ធម៌​ ​ហើយ​មិន​លះបង់​មិត្រ​ក្នុង​កាលដែល​មាន​សេចក្តី​អន្តរាយ​ ​ព្រោះ​ហេតុ​នៃ​ជីវិត​ ​ធម៌​របស់​មិត្រ​នោះ​ ​ឈ្មោះថា​ ​ជា​ធម៌​របស់​សប្បុរស​ទាំងឡាយ​ដោយពិត​។​
 [​១៦៧​]​ ​(​រាជហង្ស​…​)​ ​ធម៌​នោះ​ ​អ្នក​បាន​សន្សំ​ហើយ​ ​ទាំង​សេចក្តី​ស្រឡាញ់​ចំពោះ​យើង​ ​ៗ​ ​ក៏បាន​ដឹង​ច្បាស់​ហើយ​ ​អ្នក​ចូរ​ធ្វើតាម​សេចក្តី​ប្រាថ្នា​របស់​យើង​នុ៎ះ​ ​អ្នក​ ​គឺ​យើង​បាន​អនុញ្ញាត​ហើយ​ ​ចូរ​ទៅចុះ​។​ ​ម្នាល​អ្នក​បរិបូណ៌​ដោយ​ប្រាជ្ញា​ ​មួយទៀត​ ​ការ​បែកបាក់​នៃ​ពួក​ញាតិ​ណា​ ​ដែល​យើង​បាន​បិទបាំង​ហើយ​ ​ក្នុង​កាលដែល​ប្រព្រឹត្តទៅ​យ៉ាងនេះ​ ​ការ​បែកបាក់​នៃ​ពួក​ញាតិ​នោះ​ ​អ្នក​គួរ​បិទបាំង​ទុកឲ្យ​ល្អ​ចុះ​។​
 [​១៦៨​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​កាលដែល​អរិយ​ហង្ស​ទាំងឡាយ​ ​ជា​សត្វ​មានការ​ប្រព្រឹត្តិ​ដ៏​ប្រសើរ​ ​កំពុងតែ​ប្រឹក្សា​គ្នា​យ៉ាងនេះ​ ​ស្រាប់តែ​នាយ​នេសាទ​មក​ប្រាកដ​ដូចជា​សេចក្តី​ស្លាប់​ ​ដែល​ប្រាកដ​ដល់​បុគ្គល​ឈឺ​។​ ​ហង្ស​ទាំងពីរ​នោះ​ ​មានប្រយោជន៍​ ​(​ដល់គ្នា​នឹងគ្នា​)​ ​យូរអង្វែង​ហើយ​ ​បានឃើញ​ច្បាស់​នូវ​សត្រូវ​ ​ក៏​ទំនៅ​ស្ងៀម​ទាំងពីរ​នាក់​ ​មិន​កក្រើក​ចាក​ទ្រនំ​ឡើយ​។​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់