កាលណា​ព្រះអង្គ​ទត​ឃើញ​ដើមឈើ​ទាំងឡាយ​ ដែល​មាន​ផ្ការីក​ស្គុះ​ស្គា​យ ក្នុង​ហេមន្តរដូវ​ផង ដើម​ខែ្លង​គង់ និ​ងឈើ​ដែល​មាន​ត្រួយ មាន​ស្លឹក​ក្រហម​ផង​ ដើម​លោទ និ​ងដើម​ឈូក​មាន​ផ្ការីក​ ផ្សព្វផ្សាយ​ក្លិនក្រអូប​ផង នឹង​មិន​រលឹក​រាជសម្បត្តិ។ កាល​ណា​ព្រះអង្គ​ទត​ឃើញ​ព្រៃ​ មាន​ផ្ការីក​ក្នុង​ខែ​ខាងក្នុង​ហេមន្តរដូវ​ផង ឈូក​ទាំងឡាយ​មាន​ផ្កា​ជ្រុះ​ហើយ​ផង​ នឹង​មិន​រលឹក​រាជសម្បត្តិ។

ចប់ ហិមវន្ត។


 [២៤៥​] (អភិ​សម្ពុទ្ធ​គាថា​) ព្រះនាង​ផុស្សតី ជា​រាជបុត្រី មានយស បាន​ទ្រង់​ព្រះ​សណ្តាប់​ការចរចា​នៃ​ព្រះរាជបុត្រ​ និ​ងព្រះរាជ​សុណិសា​ទាំងនោះ​ហើយ​ ទ្រង់​ព្រះ​កនែ្សង​ មុខគួរ​អណោច​អធម្ម​ថា ឱ អាត្មាអញ​គួរតែ​បរិភោគ​ថ្នាំពិស​ ឬអាត្មាអញ​លោត​ទំលាក់​ខ្លួន​ក្នុង​ជ្រោះ​... ពុំ​នោះ ចង (ក) នឹង​ខែ្ស​ (ឲ្យ​ស្លាប់​) ប្រសើរ​ជាង។ ម្តេច​ទ្បើ​យក៏​ពួក​អ្នក​សិវិ​រា​ស្រ្តបណេ្ត​ញបា​វេស្សន្តរ​ ជា​កូន​អញ​ដែល​ជា​អ្នក​មិន​ប្រទូស្ត។ ម្តេច​ទ្បើ​យក៏​ពួក​អ្នក​សិវិ​រាស្រ្ត​បណ្តេញ​បា​វេស្សន្តរ​ ជា​កូន​អញ​ដែល​ជា​អ្នកចេះ​ចប់​ត្រៃវេទ​ ជា​ម្ចា​ស់​ទាន​ ជា​អ្នក​គួរ​ដល់​ស្មូម ឥតមាន​សេចក្តី​កំណាញ់​ ជា​អ្នក​មិន​ប្រទូស្ត។
ថយ | ទំព័រទី ១០៩ | បន្ទាប់