[៣៦៦​] (ព្រះនាងមទ្រី​…) បពិត្រ​ព្រះ​ទេវៈ​ ខ្ញុំម្ចាស់​សូម​រីករាយ​តាម​នូវ​អំណោយ​បុត្រ​ដ៏​ឧត្តម​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ហើយ​ សូម​ធ្វើ​ព្រះ​ហ្ឫ​ទ័យ​ឲ្យ​ជ្រះថ្លា​ចុះ សូម​ព្រះអង្គ​ទ្រង់​ឲ្យ​ទាន​ជាភិយ្យោភាព​ចុះ។ បពិត្រ​ព្រះ​ជនា​ធិបៈ កាលដែល​ពួក​មនុស្ស​កំពុង​មាន​សេចក្តី​កំណាញ់ ព្រះអង្គ​ជា​អ្នក​ញ៉ាំង​ពួក​អ្នក​សិវិ​រា​ស្រ្តឲ្យ​ចំរើន ទ្រង់​បាន​ដាក់ទាន​ដល់​ព្រាហ្មណ៍។
 [៣៦៧​] ព្រះអង្គ​បាន​ញ៉ាំង​ផែនដី​ឲ្យ​ខ្ទរខ្ទារ កិត្តិ​សព្ទ​របស់​ព្រះអង្គ​ទៅ​ដល់​ទេវលោក​ ផ្លេកបន្ទោរ​ពុំជួ​កាល ដាល​ច្រវាត់​ជុំវិញ​ព្រៃ​ហេមពាន្ត ដូចជា​សំឡេង​លាន់​នៃ​ភ្នំ​ទាំងឡាយ។
 [៣៦៨​] ​ពួក​ទេវតា​ទាំងពីរ​ក្រុម​ គឺ​នារ​ទៈ និង​បព្វ​តៈ ព្រមទាំង​ព្រះ​ឥន្រ្ទ ព្រះព្រហ្ម និង​បជា​បតិ​ទេវបុត្រ​ សោម​ទេវបុត្រ ព្រះបាទ​យមៈ និង​ព្រះបាទ​វេស្សវ័ណ ក៏​នាំគ្នា​រីករាយ​តាម​ព្រះអង្គ​នោះ​ ​ពួក​ទេវតា​ទាំងអស់​ដែល​កើត​ក្នុង​ឋាន​តាវត្តិង្ស ព្រមទាំង​ព្រះ​ឥន្រ្ទ ក៏​រីករាយ​តាម។ (ព្រះ​សាស្តា​បាន​ត្រាស់​គាថា​នេះ​ថា​) ព្រះនាងមទ្រី មាន​កំពស់​ និង​ទំហំ​ដ៏​ប្រសើរ ជា​រាជបុត្រី​មានយស បាន​រីករាយ​តាម​នូវ​អំណោយ​បុត្រ​ដ៏​ឧត្តម​របស់​ព្រះបាទ​វេស្សន្តរ​ដោយ​ប្រការ​ដូច្នេះ។

ចប់ មទ្ទី​បព្វៈ។

ថយ | ទំព័រទី ១៨៨ | បន្ទាប់