[១០៨​] (ព្រះ​បា​ទកោរព្យៈ​…) វិធុរបណ្ឌិត​នោះ​ ទុកដូចជា​ខ្លួនខ្ញុំ ទាំង​ជាទី​ពឹង ជាគ​តិ ជា​ប្រទីប ជាទី​ពំនាក់ ជាទី​បង្អែក​របស់ខ្ញុំ​ វិធុរបណ្ឌិត​នោះ គេ​មិន​គប្បី​ប្រៀបផ្ទឹម​ដោយ​ទ្រព្យរបស់​ខ្ញុំ​បានទេ​ វិធុរបណ្ឌិត​នោះ ជា​អា​មាត្យ ប្រាកដ​ស្មើដោយ​ជីវិត​របស់ខ្ញុំ។
 [១០៩​] (បុណ្ណ​កយក្ស​…) ការវិវាទ​របស់ខ្ញុំ​នឹង​ព្រះអង្គ​ នាំឲ្យ​យូរ​ទេ យើង​ត្រូវ​ទៅ​សួរ​សេចក្តី​ពិត​នឹង​វិធុរបណ្ឌិត​នោះ​វិញ​ សូមឲ្យ​វិធុរបណ្ឌិត​នោះ ញែក​សេចក្តី​នុ៎ះ​ដល់​យើង បើ​វិធុរបណ្ឌិត​ពោល​ពាក្យ​ណា​ ពាក្យ​ (នោះ​) ចូរ​សម្រេច​ដល់​យើង​ទាំងពីរ​នាក់​ចុះ។
 [១១០​] (ព្រះ​បា​ទកោរព្យៈ​…) ម្នាល​មាណព​ អ្នក​និយាយ​នេះ ទៀងទាត់​ពិតហើយ មិនមែន​និយាយ​ទាំង​គម្រាម​ទេ​ យើង​នឹង​ទៅ​សួរ​វិធុរបណ្ឌិត​នោះ​ចុះ យើង​ទាំង ២ នាក់​នឹង​ត្រេ​កអរ​តាម​វិធុរបណ្ឌិត​នោះ។
 [១១១​] (បុណ្ណ​កយក្ស​…) ​ពួក​ទេព្តា​សរសើរ​អ្នក​ឈ្មោះ​វិ​ធុរៈ​ ថា​ជា​អា​មា​ត្យ ឋិតនៅ​ក្នុង​ធម៌​របស់​អ្នក​ដែន​កុរុ​ ពិតមែន​ឬ អ្នកជា​ទាសៈ ឬជា​ញាតិ​របស់​ព្រះរាជា ការរាប់ (អ្នក​) ថា​វិ​ធុរៈ​ តើ​អ្នកជា​អ្វី​ក្នុង​លោក។
 [១១២​] (វិធុរបណ្ឌិត​…) បុគ្គល​ពួក​ខ្លះ​ជា​ទាសៈ​ កើត​ក្នុង​ផ្ទៃ​ខ្ញុំស្រី ពួក​ខ្លះ​ជា​ទាសៈ​គេ​លោះ​ដោយ​ទ្រព្យ​ ​ពួក​ខ្លះ​ជា​ទាសៈ​ចូល​ទៅ​នៅ​ខ្លួនឯង ពួក​ខ្លះ​បោះបង់ (ទីលំនៅ​) ព្រោះ​ភ័យ​ ទៅ​នៅជា​ទាសៈ​គេ
ថយ | ទំព័រទី ៥១ | បន្ទាប់