ទាសៈ​របស់​ជន​ទាំងឡាយ មាន ៤ ពួក​នេះឯង។ ឯយើង​ពិតជា​ទាសៈ​កើតអំពី​កំណើត​ ព្រះរាជា​មាន​សេចក្តី​ចំរើន​ក្តី ព្រះរាជា​មាន​សេចក្តី​មិន​ចំរើន​ក្តី (យើង​មិន​អាច​នឹង​ពោល​កុហក​បានទេ​) យើង​បើទុកជា​ទៅកាន់​ទី​ដទៃ ក៏​គង់នៅ​ជា​ទាសៈ​របស់​ព្រះ​សម្មតិទេព ម្នាល​មាណព​ ព្រះរាជា​គួរ​ប្រទាន​យើង​ដល់​អ្នក​ដោយ​ធម៌។
 [១១៣​] (បុណ្ណ​កយក្ស​…) នេះឯង​ជា​ជ័យជំនះ​ទី​ ២ របស់ខ្ញុំ​ក្នុងថ្ងៃនេះ ព្រោះថា (វិ​ធុរៈ​) អាមាត្យ​ ដែល​ខ្ញុំ​សួរ​ហើយ ក៏​ញែក​ប្រស្នា​ហើយ ឱហ្ន៎​! ព្រះរាជា​ដ៏​ប្រសើរ មិន​តាំងនៅ​ក្នុង​ធម៌​ ទ្រង់​មិន​អនុញ្ញាត​ឲ្យ​នូវ​វិធុរបណ្ឌិត ជា​អ្នកពោល​ពាក្យ​ពីរោះ​ដល់​ខ្ញុំ។
 [១១៤​] (ព្រះ​បា​ទកោរព្យៈ​…) បើ​វិធុរបណ្ឌិត​នោះ​ ញែក​ប្រស្នា​ដល់​យើង​យ៉ាងនេះ​ថា ខ្ញុំ​ជា​ទាសៈ មិនមែន​ជា​ញាតិ​ទេ ម្នាល​កច្ចា​នៈ អ្នក​ចូរ​យក​វិធុរបណ្ឌិត​ជា​ទ្រព្យ​ដ៏​ប្រសើរ​ជាង​ទ្រព្យ​ទាំងឡាយ​ចុះ​ អ្នក​ចូរ​យក​ទៅតាម​ពេញចិត្ត​ចុះ។

ចប់ អក្ខ​កណ្ឌ។


 [១១៥​] (ព្រះបាទ​កោរ​ព្យ​…) ម្នាល​វិ​ធុរៈ កាល​បុគ្គល​ជា​គ្រហស្ថ​ នៅ​គ្រប់គ្រង​ផ្ទះ​របស់​ខ្លួន តើ​គួរ​មាន​កា​រប្រ​ព្រឹ​ត្តិ​ដ៏​ក្សេមក្សាន្ត​ ដោយ​ប្រការ​ដូចម្តេច គួរ​មានការ​សង្រ្គោះ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎។
ថយ | ទំព័រទី ៥២ | បន្ទាប់