ស្រី​នោះ​ឈ្មោះថា​ ប្រកបដោយ​អសទ្ធម្ម បុរស​នោះ​ ឈ្មោះថា ជា​អ្នក​ប្រទូស្ត​មិត្រ អ្នក​ចូរ​ជា​អ្នក​ប្រកបដោយ​ធម៌ ចូរ​លះបង់​អំពើ​មិនមែន​ធម៌​ចេញ។

ចប់ សា​ធុ​នរ​ធម្ម​កណ្ឌ។


 [១៦៤​] (បុណ្ណ​កយក្ស​…) ខ្ញុំ​បាន​នៅ​អាស្រ័យ​ក្នុង​ផ្ទះ​របស់​អ្នក​អស់​ ៣ ថ្ងៃ ដែល​អ្នក​បាន​ទំនុក​បំរុង​ខ្ញុំ ដោយ​បាយ និង​ទឹក អ្នក​សូម​ជា​មិត្រ​របស់ខ្ញុំ ទាំង​ខ្ញុំ​ក៏​លែង​អ្នក​ដែរ​ ម្នាល​បណ្ឌិត​មាន​ប្រាជ្ញា​ខ្ពង់ខ្ពស់ ចូរ​អ្នក​អញ្ជើញ​ទៅកាន់​ផ្ទះ​របស់​អ្នក​តាមប្រាថ្នា​ចុះ។ ទាំង​សេចក្តី​ត្រូវការ​របស់​ត្រកូល​នាគ ក៏​សាប​សូ​ន្យ​ទៅចុះ​ អំពើ​ព្រោះ​ហេតុ​នៃ​នាងនាគ​កញ្ញា​ ក៏​ល្មម​ដល់​ខ្ញុំ​ហើយ​ ម្នាល​អ្នកមាន​ប្រាជ្ញា អ្នក​បាន​រួចចាក​ការ​សំឡាប់​របស់ខ្ញុំ​ក្នុងថ្ងៃនេះ​ ព្រោះ​សុភាសិត​ជា​របស់​ខ្លួន។
 [១៦៥​] (ព្រះ​មហាសត្វ​…) ម្នាល​យក្ស​ ណ្ហើយ អ្នក​ចូរ​នាំ​ខ្ញុំ​ទៅកាន់​សំណាក់​ឪពុកក្មេក​របស់​អ្នក​ចុះ អ្នក​ចូរ​ប្រព្រឹត្ត​ឲ្យ​ជា​ប្រយោជន៍​ចំពោះ​ខ្ញុំ​ ដ្បិត​ខ្ញុំ​ចង់​ឃើញ​នាគរាជ​ជា​អធិបតី និង​វិមាន​របស់​នាគរាជ​ដែល​ខ្ញុំ​មិនធ្លាប់​ឃើញ។
 [១៦៦​] (បុណ្ណ​កយក្ស​…) របស់​ណា​ ដែល​ប្រព្រឹត្ត​ទៅ​មិនជា​ប្រយោជន៍​ដល់​នរជន ជន​មាន​ប្រាជ្ញា​មិន​គួរ​ឃើញ​របស់​នោះ​ទេ​
ថយ | ទំព័រទី ៧៦ | បន្ទាប់