ម្នាល​បណ្ឌិត មាន​ប្រាជ្ញា​ខ្ពង់ខ្ពស់ កាលបើ​ដូ​ច្នោះ​ អ្នក​ប្រាថ្នា​ទៅកាន់​ស្រុក​របស់​សត្រូវ​ដោយហេតុ​ដូចម្តេច។
 [១៦៧​] (ព្រះ​មហាសត្វ​…) ខ្ញុំ​ប្រាកដជា​ដឹង​ហេតុ​នោះ​ ជន​មាន​ប្រាជ្ញា​មិន​គួរ​ឃើញ​សត្រូវ​នោះ​ទេ​ តែ​អំពើអាក្រក់ ខ្ញុំ​មិនបាន​ធ្វើ​ទុក​ក្នុង​ទីណា​មួយ​ ព្រោះហេតុនោះ​ខ្ញុំ​មិន​រង្កៀស​ចំពោះ​សេចក្តី​ស្លាប់​ដែល​នឹង​មកដល់​ឡើយ។
 [១៦៨​] (បុណ្ណ​កយក្ស​…) ម្នាល​អ្នកជា​អាមាត្យ​ បើ​ដូច្នោះ អ្នក​នឹង​ឃើញ​ឋាន​ដែល​មាន​អានុភាព​ប្រៀប​មិនបាន ជាមួយនឹង​ខ្ញុំ អ្នក​ចូរ​មក​ចុះ នាគរ​មែ​ងនៅ​ដោយ​ការ​រាំ​ និង​ច្រៀង​ក្នុង​ទីណា ដូចជា​ព្រះបាទ​វេស្សវ័ណ​នៅក្នុង​រាជធានី ឈ្មោះ​និ​ឡិញ្ញៈ​។ ទីនោះ​មាន​ពួក​នៃ​នាងនាគ​កញ្ញា ត្រាច់​ទៅ​ដោយ​ពួក​ៗលេង​អស់​ថ្ងៃ​ និង​យប់​ជានិច្ច ជាទី​មាន​ផ្កាកម្រង​ច្រើន ដេរដាស​ដោយ​ផ្កាឈើ​ច្រើនបែប ភ្លឺផ្លេក​ដូច​ផ្លេកបន្ទោរ​ឰដ៏​អាកាស។ ភព​នៃ​នាគ​នោះ មាន​ភាព​សម្បូណ៌​ដោយ​បាយ និង​ទឹក​ និង​ការ​រាំច្រៀង​ប្រគំ បរិបូណ៌​ដោយ​ពួក​នាងនាគ​កញ្ញា​ដែល​តាក់តែងខ្លួន​ដោយ​សំពត់ និង​គ្រឿងប្រដាប់​ល្អឆើត​ឆាយ។
ថយ | ទំព័រទី ៧៧ | បន្ទាប់