[១៦៩​] (អភិ​សម្ពុទ្ធ​គាថា​) បុណ្ណ​កយក្ស​នោះ​ បាន​អញ្ជើញ​វិធុរបណ្ឌិត ជា​អាមាត្យ​ដ៏​ប្រសើរ​របស់​អ្នក​ដែន​កុរុ​ឲ្យ​អង្គុយ​លើ​អាសនៈ​ អំពី​ខាងក្រោយ នាំ​វិធុរបណ្ឌិត ជា​អាមាត្យ​មាន​ប្រាជ្ញា​មិន​ថោកទាប​ ចូល​ទៅកាន់​ភព​នៃ​នាគរាជ។ វិធុរបណ្ឌិត​ជា​អាមាត្យ​លុះដល់​ទី​ដែល​មាន​អានុភាព​ប្រៀប​មិនបាន​ ក៏​ឈរខាង​ក្រោយ​បុណ្ណ​កយក្ស ចំណែក​នាគរាជ​ក្រឡេក​មើលឃើញ​បុណ្ណ​កយក្ស មាន​សេចក្តី​ស្មោះសរ បាន​ត្រាស់​នឹង​កូ​នប្រ​សា​មុន​ថា
 [១៧០​] (នាគរាជ​…) អ្នក​កាល​ស្វែងរក​ហ្ឫ​ទ័យ​របស់​បណ្ឌិត បាន​ទៅកាន់​មនុស្សលោក​ ហើយ​នាំ​អាមាត្យ មាន​ប្រាជ្ញា​មិន​ថោកទាប​មកដល់​ក្នុង​ទីនេះ​ដោយ​សួស្តី​ហើយ​ឬ។
 [១៧១​] (បុណ្ណ​កយក្ស​…) ព្រះអង្គ​ប្រាថ្នា​បណ្ឌិត​ណា​ បណ្ឌិត​នោះ​មកដល់​ហើយ បណ្ឌិត​អ្នករក្សា​ធម៌ គឺ​ខ្ញុំ​ព្រះអង្គ​រកបាន​មក​ដោយ​ធម៌​ហើយ​ សូម​ព្រះអង្គ​ទ្រង់​ទត​បណ្ឌិត​នោះ ដែល​កំពុង​និយាយ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះអង្គ​ ការ​ជួបជុំ​ដោយ​សប្បុរស​ទាំងឡាយ ជាហេតុ​នាំមក​នូវ​សេចក្តី​សុខ​ដោយពិត។

ចប់ កា​លា​គិរី​កណ្ឌ។

ថយ | ទំព័រទី ៧៨ | បន្ទាប់