សុត្តន្ត​បិដក​
ខុទ្ទកនិកាយ មហា​និ​ទេ្ទស​
តេ​រសម​ភាគ
សូម​នមស្ការ​ព្រះមានព្រះភាគ​ អរហន្ត​សម្មាសម្ពុទ្ធ ព្រះអង្គ​នោះ។
អដ្ឋ​វគ្គិ​កៈ​
កាម​សុត្ត​និទ្ទេស ទី១​
 [១] (ព្រះមានព្រះភាគ​ត្រាស់​ថា​) កាល​សត្វ​បា្រ​ថ្នា​កាម​ បើ​វត្ថុ​នោះ​សម្រេច​ដល់​សត្វ​នោះ​ សត្វ​រមែង​មានចិត្ត​ប្រកបដោយ​បីតិ​ពិត​ (ព្រោះ​) សត្វ​បា្រ​ថ្នា​នូវ​វត្ថុ​ណា​ បាន​ (នូវ​វត្ថុ​នោះ​)។
 [២] ពាក្យ​ថា​ កាម​ ក្នុង​ពាក្យ​ថា​ កាល​សត្វ​បា្រ​ថ្នា​កាម​ដូច្នេះ​ បើ​តាម​ឧទ្ទាន​ បាន​ដល់​កាម​ ២ គឺ​វត្ថុកាម​ ១ កិលេស​កាម​ ១។
 ពួក​វត្ថុកាម ដូច​ម្តេច​។ រូប​ជាទី​គាប់ចិត្ត​ សំ​ឡេ​ងជាទី​គាប់ចិត្ត​ ក្លិន​ជាទី​គាប់ចិត្ត​ រស​ជាទី​គាប់ចិត្ត​ ផ្សព្វ​ជាទី​គាប់ចិត្ត​ កម្រាល​ គ្រឿង​ស្លៀកពាក់​ ខ្ញុំស្រី​ ខ្ញុំប្រុស​ ពពែ​ ចៀម​ មាន់​ ជ្រូក​ ដំរី​ គោ​ សេះឈ្មោល​ សេះញី​ ស្រែ​ ចម្ការ​ បា្រក់​មាស​ ស្រុក​ និគម​ រាជ​ធានី​ ដែន​ ជនបទ​ បន្ទាយ​ ឃ្លាំង​ និង​វត្ថុ​ដែល​គួរ​ត្រេកអរ​ណាមួយ​ ឈ្មោះថា​ វត្ថុកាម​។ មួយទៀត​ កាម​ទាំងឡាយ​ជា​អតីត​ កាម​ទាំងឡាយ​ជា​អនាគត​
ទំព័រទី ១ | បន្ទាប់