ឈ្មោះថា វៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចគប់ស្មៅ ដោយសេចក្តីថា ដុតកំដៅរឿយ ៗ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយសេចក្តីថា មានកិរិយាក្តៅរោលរាលខ្លាំង ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចការយល់សប្តិ ដោយសេចក្តីថា មានកិរិយាតាំងឡើងដ៏ផ្តេសផ្តាស ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចរបស់ដែលខ្ចីគេ ដោយសេចក្តីថា ជារបស់ប្រព្រឹត្តទៅមួយដងមួយកាលប៉ុណ្ណោះ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចឈើមានផ្លែ ដោយសេចក្តីថា មានកិរិយាបាក់ខ្ទេចខ្ទី ឬបាក់ដាច់អស់ ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចកាំបិត និងជ្រញ់ ដោយសេចក្តីថា ដាច់រេចរិល ឈ្មោះថា វៀរកាមដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចមុខលំពែង ដោយសេចក្តីថា ចាក់ទម្លុះ ឈ្មោះថា វៀរកាម