អំពើ​ដែល​ខ្លួន​មិនបាន​ធ្វើ​ហើយ។
 តិះដៀល​ខ្លួនឯង ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ​ហើយ​ និង​អំពើ​ដែល​ខ្លួន​មិនបាន​ធ្វើ​ហើយ តើ​ដូចម្តេច។ បុគ្គល​តិះដៀល​ខ្លួនឯង​ថា កាយទុច្ចរិត​ អាត្មាអញ​បាន​ធ្វើ​ហើយ កាយសុចរិត អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា​ វចីទុច្ចរិត អាត្មាអញ​បាន​ធ្វើ​ហើយ វចីសុចរិត អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា មនោ​ទុច្ចរិត អាត្មាអញ បាន​ធ្វើ​ហើយ​ មនោសុចរិត អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា បាណាតិបាត​ អាត្មាអញ​បាន​ធ្វើ​ហើយ ការ​វៀរចាក​បាណាតិបាត​ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា អទិន្នាទាន អាត្មាអញ​បាន​ធ្វើ​ហើយ ការ​វៀរចាក​អទិន្នាទាន​ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា កា​មេ​សុ​មិច្ឆាចារ អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា មុសាវាទ​ អាត្មាអញ​បាន​ធ្វើ​ហើយ ការ​វៀរចាក​មុសាវាទ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា បិ​សុ​ណា​វាចា​ អាត្មាអញ​បាន​ធ្វើ​ហើយ ការ​វៀរចាក​បិ​សុ​ណា​វាចា អាត្មាអញ​មិនបាន​ ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា ផរុសវាចា អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរចាក​ផរុសវាចា​អាត្មាអញ មិនបាន​ធ្វើ​ទេ។
ថយ | ទំព័រទី ១០០ | បន្ទាប់