តិះដៀលខ្លួនឯងថា ពលៈទាំង ៥ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ពោជ្ឈង្គទាំង ៧ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា អរិយមគ្គប្រកបដោយអង្គ ៨ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា ទុក្ខ អាត្មាអញមិនបានកំណត់ទេ។ តិះដៀលខ្លួនឯងថា សមុទយៈ អាត្មាអញមិនបានលះបង់ទេ។ តិះដៀលខ្លួនឯងថា មគ្គ អាត្មាអញមិនបានចំរើនទេ។ តិះដៀលខ្លួនឯងថា និរោធ អាត្មាអញមិនបានធ្វើឲ្យជាក់ច្បាស់ទេ។ តិះដៀលខ្លួនឯង ព្រោះអំពើដែលបានធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ យ៉ាងនេះឯង។ អ្នកបា្រជ្ញមិនធ្វើ គឺមិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវអំពើដែលគួរតិះដៀលខ្លួនយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបា្រជ្ញ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ។
[៦៤] អធិប្បាយពាក្យថា អ្នកបា្រជ្ញមិនប្រឡាក់ក្នុងអារម្មណ៍ទាំងឡាយដែលខ្លួនឃើញហើយ ឮហើយ ត្រង់ពាក្យថា ការប្រឡាក់ បានដល់ការប្រឡាក់ ២ ការប្រឡាក់គឺតណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា ការប្រឡាក់គឺតណ្ហា។បេ។ នេះ ឈ្មោះថាការប្រឡាក់គឺទិដ្ឋិ។