អ្នកមានបា្រជ្ញា បណ្ឌិត អ្នកមានការដឹងសព្វ អ្នកមានការត្រាស់ដឹង អ្នកមានញាណ អ្នកមានបា្រជ្ញាភ្លឺច្បាស់ អ្នកមានបា្រជ្ញាជាគ្រឿងទំលាយបង់នូវកិលេស ឈ្មោះថា អ្នកបា្រជ្ញ។ អ្នកបា្រជ្ញបានលះបង់នូវការប្រឡាក់ គឺតណ្ហា រលាស់ចោលនូវការប្រឡាក់ គឺទិដ្ឋិ មិនប្រឡាក់ក្នុងអារម្មណ៍ដែលឃើញហើយ មិនប្រឡាក់ក្នុងអារម្មណ៍ដែលឮហើយ មិនប្រឡាក់ក្នុងអារម្មណ៍ដែលទទួលហើយ មិនប្រឡាក់ មិនសៅហ្មង មិនចូលទៅជិតលាបក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយ គឺជាអ្នកមិនប្រឡាក់ មិនសៅហ្មង មិនចូលទៅជិតលាប ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ បា្រសចេញ សម្រេចនៅដោយចិត្ត ដែលបា្រសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបា្រជ្ញ មិនប្រឡាក់ក្នុងអារម្មណ៍ ដែលខ្លួនឃើញហើយ ឮហើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
អ្នកបា្រជ្ញ រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងទីបំផុតទាំងពីរ រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ មិនប្រឡាក់ក្នុងអារម្មណ៍ដែលខ្លួនឃើញហើយ ឮហើយ។