បុគ្គល​មាន​សភាព​ជា​អ្នក​ល្ងង់ខ្លៅ​ មិន​ចេះដឹង​ មិនមែន​ឈ្មោះថា​ មុនិ​ ដោយ​ការ​ស្ងៀម​ទេ​ លុះតែ​បុគ្គល​ណា​ ជា​បណ្ឌិត​កាន់​យក​ធម៌​ដ៏​ប្រសើរ​ ហើយ​វៀរ​បង់​បាប​ទាំងឡាយ​ ដូចជា​បុគ្គល​អ្នក​កាន់​ជញ្ជីង​ បុគ្គល​នោះ​ ឈ្មោះថា​ មុនិ​ ដោយហេតុ​នោះ​ បុគ្គល​ណា​ដឹង​ប្រយោជន៍​ទាំងពីរ​ក្នុង​លោក​ បុគ្គល​នោះ​ឈ្មោះថា​ មុនិ​ បុគ្គល​ដែល​លោក​ហៅថា​មុនិ​ ដោយហេតុ​នោះ។
បុគ្គល​ណា​ ដឹង​ធម៌​របស់​ពួក​អសប្បុរស​ផង​ ​ពួក​សប្បុរស​ផង​ ខាងក្នុង​ផង​ ខាង​ក្រៅ​ផង​ ក្នុង​លោក​ទាំង​អស់​ ជា​បុគ្គល​ដែល​ទេវតា និង​មនុស្ស​ បូជា​ហើយ​ បាន​កន្លង​បណ្តាញ គឺ​គ្រឿង​ចំពាក់​ បុគ្គល​នោះ​ ឈ្មោះថា​ មុនិ។

 ពាក្យ​ថា​ ការ​ប្រឡាក់​ បាន​ដល់​ការ​ប្រឡាក់​ ២ គឺ​ ការ​ប្រឡាក់​ គឺ​ តណ្ហា​ ១ ការ​ប្រឡាក់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ឈ្មោះថា​ ការ​ប្រឡាក់​គឺ​តណ្ហា។បេ។ នេះ​ឈ្មោះថា​ ការ​ប្រឡាក់​គឺ​ទិដ្ឋិ។ មុនិ​លះបង់​ការ​ប្រឡាក់​គឺ​តណ្ហា​ រលាស់ចោល​ការ​ប្រឡាក់​គឺ​ទិដ្ឋិ​ មិន​ប្រឡាក់​ មិន​ជាប់​ មិន​ចូល​ទៅ​ប្រឡាក់​ក្នុង​សេចក្តី​ហួងហែង​ទាំងឡាយ​ គឺជា​អ្នក​មិន​ប្រឡាក់​ មិន​ជាប់​ មិន​ចូល​ទៅ​ប្រឡាក់​ ឃ្លាត​ចេញ​ រលាស់​ចេញ​ រួច​ស្រឡះ​ បា្រស​ចេញ​ សម្រេច​ដោយចិត្ត​ដែ​លបា្រស​ចាក​ដែន​គឺ​កិលេស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មុនិ​ មិន​ប្រឡាក់​ក្នុង​សេចក្តី​ហួងហែង​ទាំងឡាយ។
ថយ | ទំព័រទី ១០៩ | បន្ទាប់