សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបំពេញសីលក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះសីលក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះ ៗ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែស ក្នុងកុសលធម៌ទាំងឡាយ។ ថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបំពេញសមាធិក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះសមាធិក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះៗ។បេ។ ក្នុងកុសលធម៌ទាំងឡាយ។ សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញគប្បីបំពេញបញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញលេញ ឬនឹងអនុគ្រោះវិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលពេញលេញស្រាប់ហើយ ដោយបញ្ញាក្នុងកិច្ចនោះ ៗ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែស ក្នុងកុសលធម៌ទាំងឡាយ។