សេចក្តីពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹងប្រែង ការមិនប្រព្រឹត្តត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាមដុតកំដៅកិលេស ការព្យាយាមដ៏ឧត្តម អធិដ្ឋាននឹងការប្រកបរឿយៗ ណា ក្នុងកុសលធម៌ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងកំណត់ដឹងទុក្ខ ដែលមិនបានកំណត់ដឹងហើយ នឹងលះបង់កិលេសទាំងឡាយ ដែលមិនទាន់លះ នឹងចំរើនមគ្គដែលមិនទាន់ចំរើន ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវនិរោធ ដែលមិនទាន់ធ្វើឲ្យជាក់ ដូច្នេះ នេះឈ្មោះថា ការមិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មានព្រួញដកហើយ ប្រព្រឹត្តមិនប្រហែស។
[៦៩] ពាក្យថា មិនបា្រថ្នានូវលោកនេះ និងលោកដទៃ សេចក្តីថា មិនបា្រថ្នាលោកនេះ គឺអត្តភាពរបស់ខ្លួន មិនបា្រថ្នាលោកដទៃ គឺអត្តភាពដទៃ។ មិនបា្រថ្នាលោកនេះគឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណរបស់ខ្លួន មិនបា្រថ្នាលោកដទៃ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណដទៃ។ មិនបា្រថ្នាលោកនេះ គឺអាយតនៈខាងក្នុង ៦ មិនបា្រថ្នាលោកដទៃ គឺអាយតៈខាងក្រៅ ៦។ មិនបា្រថ្នាលោកនេះ គឺមនុស្សលោក មិនបា្រថ្នាលោកដទៃ គឺទេវលោក។ មិនបា្រថ្នាលោកនេះ គឺកាមធាតុ មិនបា្រថ្នាលោកដទៃ គឺរូបធាតុ និងអរូបធាតុ។