ទុ​ដ្ឋ​ដ្ឋ​កសុត្ត​និ​ទេ្ទស​ ទី៣​


[៧០​] (ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា​) តិរ្ថិយ​ពួក​ខ្លះ​ មានចិត្ត​ខឹង​ ហើយ​ជេរ ពួក​ជន​ឯទៀត​មានចិត្ត​ជឿ​ថា​មែន​ រមែង​ជេរ​តាម​ តែ​ព្រះពុទ្ធ​ជាមុ​និ​ មិន​អើ​ពើ​នូវ​វាទៈ​ ដែល​កើត​ហើយ​ ព្រោះហេតុនោះ​ បង្គោល​គឺ​កិលេស​ របស់​ព្រះពុទ្ធ​ជាមុ​និ​ មិន​មាន​ក្នុង​ទីណា​ទេ។

[៧១​] ពាក្យ​ថា​ តិរិ្ថយ​ពួក​ខ្លះ​ មានចិត្ត​ខឹង​ហើយ​ជេរ​ គឺ​ពួក​តិរិ្ថយ​ទាំងនោះ​ មានចិត្ត​ខឹង​ មានចិត្ត​ប្រទូស្ត​ មានចិត្ត​អាក់អន់​ មានចិត្ត​អាក់អន់​តប​ មានចិត្ត​បៀត​បៀ​ន មានចិត្ត​បៀតបៀន​តប​ មានចិត្ត​គុំគួន​ មានចិត្ត​គុំគួន​តប​ ហើយ​ជេរប្រទេច​នូវ​ព្រះមានព្រះភាគ​និង​ព្រះភិក្ខុ​សង្ឃ​ ដោយហេតុ​មិន​ពិត​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តិរិ្ថយ​ពួក​ខ្លះ​ មានចិត្ត​ខឹង​ ហើយ​ជេរ។
 [៧២​] ពាក្យ​ថា​ ​ពួក​ជន​ឯទៀត​ មានចិត្ត​ជឿ​ថា​មែន​ រមែង​ជេរ​តាម​ គឺ​ពួក​ជន​ណា​ជឿ​ ជឿស៊ប់​ ចុះចិត្តស៊ប់​ តាម​ពាក្យ​នៃ​តិរិ្ថយ​ទាំងនោះ​ មានចិត្ត​ជឿ​ថា​មែន​ មាន​សេចក្តី​សំគាល់​ថា​មែន​ មានចិត្ត​ជឿ​បា្រ​កដ​ មាន​សេចក្តី​សំគាល់​ថា​ បា្រ​កដ​ មានចិត្ត​ថា​ទៀង​ទាត់​
ថយ | ទំព័រទី ១១៤ | បន្ទាប់