អធិប្បាយ​ថា​ ​ពួក​តិរិ្ថយ​ណា​ មាន​ទិដ្ឋិ​យ៉ាងនេះ​ មាន​សេចក្តី​គួរ​យ៉ាងនេះ​ មាន​សេចក្តី​ពេញ​ចិត្ត​យ៉ាងនេះ​ មាន​លទ្ធិ​យ៉ាងនេះ​ មាន​អធ្យាស្រ័យ​យ៉ាងនេះ​ មាន​សេចក្តី​ប៉ុនប៉ង​យ៉ាង​នេះ​ថា​ ​ពួក​យើង​នឹង​សម្លាប់​នាង​សុន្ទរី​បរិ​ព្វា​ជិ​កា​ ហើយ​ប្រកាស​ទោស​របស់​ពួក​សមណ​សក្យបុត្តិយ៍​ កាលបើ​ធ្វើ​យ៉ាងនេះ​ ​ពួក​យើង​នឹង​ប្រមូល​យក​នូវ​លាភ​ យស​ សក្ការៈ​ និង​សេចក្តី​រាប់អាន​នុ៎ះ​បាន​ ទើប​ពួក​តិរិ្ថយ​ទាំងនោះ​ មិន​អាច​នឹង​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​ សេចក្តី​គួរ​របស់​ខ្លួន​ សេចក្តី​ពេញចិត្ត​របស់​ខ្លួន​ លទ្ធិ​របស់​ខ្លួន​ អធ្យាស្រ័យ​របស់​ខ្លួន​ សេចក្តី​ប៉ុនប៉ង​របស់​ខ្លួន​បាន​ឡើយ។ តាមពិត ការ​មិន​មានយស​នោះ​ឯង​ ក៏​ត្រឡប់​មកដល់​ពួក​តិរិ្ថយ​នោះ​វិញ​ទេ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​គប្បី​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​ដោយ​ប្រការ​ដូចម្តេច​បាន យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​ណា​មាន​វាទៈ យ៉ាងនេះ​ថា​ លោក គឺ​អត្តភាព​ទៀងទាត់ ការ​ឃើញ​នេះឯង​ ជា​ការពិត ការ​ឃើញ​ដទៃ​ជា​មោឃៈ បុគ្គល​នោះ គប្បី​កន្លង ឈាន​កន្លង​ កន្លង​ផុត ប្រព្រឹត្ត​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន សេចក្តី​គួរ​របស់​ខ្លួន សេចក្តី​ពេញចិត្ត​របស់​ខ្លួន​ លទិ្ធ​របស់​ខ្លួន​ អធ្យាស្រ័យ​របស់​ខ្លួន សេចក្តី​ប៉ុនប៉ង​របស់​ខ្លួន​ ដោយ​ប្រការ​ដូចម្តេច​បាន។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ (ព្រោះ​ថា​) ទិដ្ឋិ​នោះ​ ដែល​បុគ្គល​នោះ​ធ្វើឲ្យ​ពេញលេញ សមាទាន កាន់​យក ស្ទាបអង្អែល
ថយ | ទំព័រទី ១១៨ | បន្ទាប់