ឋិតនៅ​ស៊ប់ ជ្រុលជ្រប់ ចុះចិត្តស៊ប់​ហើយ​ ដោយ​ប្រការ​ដូច្នោះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​គប្បី​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន ដោយ​ប្រការ​ដូចម្តេច​បាន​ យ៉ាងនេះ​ខ្លះ។ បុគ្គល​ណា​មាន​វាទៈ​យ៉ាងនេះ​ថា លោក​ទៀងទាត់ លោក​មិន​ទៀងទាត់ លោកមា​នទី​បំផុត​ លោក​មិន​មាន​ទីបំផុត ជីវិត​នោះ សរីរៈ​នោះ​ ជីវិត​ដទៃ សរីរៈ​ដទៃ សត្វ​ស្លាប់​ទៅ រមែង​កើត​ទៀត សត្វ​ស្លាប់​ទៅ រមែង​មិនកើត​ទៀត​ សត្វ​ស្លាប់​ទៅ​កើត​ទៀត​ខ្លះ មិនកើត​ទៀត​ខ្លះ សត្វ​ស្លាប់​ទៅ​ កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ការ​ឃើញ​នេះឯង ជា​ការពិត ការ​ឃើញ​ដទៃ​ ជា​មោឃៈ​ បុគ្គល​នោះ គប្បី​កន្លង​ ឈាន​កន្លង កន្លង​ផុត ប្រព្រឹត្ត​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន សេចក្តី​គួរ​របស់​ខ្លួន​ សេចក្តី​ពេញចិត្ត​របស់​ខ្លួន លទ្ធិ​របស់​ខ្លួន​ អធ្យាស្រ័យ​របស់​ខ្លួន សេចក្តី​ប៉ុនប៉ង​របស់​ខ្លួន ដោយ​ប្រការ​ដូចម្តេច​បាន។ ដំណើរ​នោះ តើ​ព្រោះ​ហេតុ​ដូចម្តេច។ (ព្រោះថា​) ទិដ្ឋិ​នោះ ដែល​បុគ្គល​នោះ​ធ្វើឲ្យ​ពេញលេញ​ សមាទាន កាន់​យក​ ស្ទាប​អង្អែល ឋិតនៅ​ស៊ប់ ជ្រុលជ្រប់ ចុះចិត្តស៊ប់​ហើយ​ដូច្នោះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​គប្បី​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន ដោយ​ប្រការ​ដូចម្តេច​បាន យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ១១៩ | បន្ទាប់