ការឃើញដទៃ ជាមោឃៈ ដូច្នេះ គប្បីពោល សំដែង និយាយ បំភ្លឺ និយាយបញ្ចេញយ៉ាងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដឹងយ៉ាងណា ពោលយ៉ាងនោះ។ ហេតុនោះ ព្រះមានបុណ្យត្រាស់ថា
[៨១] អធិប្បាយពាក្យថា ជនណា (ដែលគេមិនបានសាកសួរ) នូវសីល និងវត្តរបស់ខ្លួន ត្រង់ពាក្យថា ណា គឺ ជនណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់នូវឋានៈបែបណា ប្រកបដោយធម៌ណា ទោះជាក្សត្រ ឬព្រាហ្មណ៍ វេស្សៈ ឬសូទ្រៈ គ្រហស្ថ ឬបព្វជិត ទេវតា ឬមនុស្ស។ ពាក្យថា សីល និងវត្ត គឺសីសផង វត្តផងក៏មាន វត្ត មិនមែនសីលក៏មាន។
បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន បុគ្គលដែលត្រូវសេចក្តីប្រាថ្នាដឹកនាំ ឋិតនៅស៊ប់ក្នុងសេចក្តីពេញចិត្ត រមែងធ្វើនូវទិដ្ឋិទាំងឡាយ ឲ្យគ្រប់គ្រាន់ដោយខ្លួនឯង ដឹងយ៉ាងណា ក៏ពោលយ៉ាងនោះ។
[៨០] ជនណា ដែលគេមិនបានសាកសួរ នូវសីល និងវត្តរបស់ខ្លូន ហើយពោលអួតប្រាប់ពួកបុគ្គលដទៃ ជនអ្នកឈ្លាសវៃទាំងឡាយ ពោលនូវជន ដែលពោលអួតខ្លួន ដោយខ្លួនឯងនោះ ថាជាអ្នកមិនមានអរិយធម៌។