[៨២] អធិប្បាយពាក្យថា ជនណា ដែលគេមិនបានសាកសួរ ហើយពោលអួត ប្រាប់បុគ្គលដទៃ ត្រង់ពាក្យថា បុគ្គលដទៃ បានដល់ ជនដទៃគឺ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា មនុស្សទាំងឡាយ។ ពាក្យថា ដែលគេមិនបានសាកសួរគឺ ដែលគេមិនបានដណឹ្តង មិនបានសួរ មិនបានអារាធនា មិនបានអញ្ជើញ មិនបានឲ្យជ្រះថ្លា។ ពាក្យថាពោលអួត គឺផ្តើមនិយាយនូវសីល ឬវត្ត ឬក៏សីល និងវត្តរបស់ខ្លួន។ បុគ្គលផ្តើមនិយាយ សំដែង ពោល បំភ្លឺ បញ្ចេញថា អាត្មាជាអ្នកបរិបូណ៌ដោយសីលក្តី ថាបរិបូណ៌ដោយវត្តក្តី ថាបរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនសូត្រក្តី ដោយការងារក្តី ដោយសិល្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយការវាងវៃក្តី ដោយវត្ថុណាមួយក្តី ថាជាអ្នក (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី ថា (ចេញ) អំពីត្រកូលដ៏ប្រសើរ ហើយបួសក្តី ថា (ចេញ) អំពីត្រកូល មានទ្រព្យច្រើន ហើយបួសក្តី ថា (ចេញ) អំពីត្រកូលមានទ្រព្យលើសលុប ហើយបួសក្តី ថាជាអ្នកមានយសល្បីល្បាញជាងគ្រហស្ថ និងបព្វជិតទាំងឡាយក្តី ថាអាត្មាអញជាអ្នកមានលាភចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារក្តី