ថាជាអ្នកចេះព្រះសូត្រក្តី ថាជាអ្នកទ្រទ្រង់វិន័យក្តី ថាជាធម្មកថិកក្តី ថាជាអ្នកកាន់អារញ្ញិកធុតង្គក្តី កាន់បិណ្ឌបាតិកធុតង្គក្តី កាន់បំសុកូលិកធុតង្គក្តី កាន់តេចីវរិកធុតង្គក្តី កាន់សបទានចារិកធុតង្គក្តី កាន់ខលុបច្ឆាភត្តិកធុតង្គក្តី កាន់នេសជ្ជិកធុតង្គក្តី កាន់សន្ថតិកធុតង្គក្តី ថាជាអ្នកបានបឋមជ្ឈានក្តី បានទុតិយជ្ឈានក្តី បានតតិយជ្ឈានក្តី បានចតុត្ថជ្ឈានក្តី បានអាកាសានញ្ចាយតនសមាបត្តិក្តី បានវិញ្ញាណញ្ចាយតនសមាបត្តិក្តី បានអាកិញ្ចញ្ញាយតនសមាបត្តិក្តី បាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណាដែលគេមិនទាន់សាកសួរ ហើយពោលអួតបា្រប់បុគ្គលដទៃ។
[៨៣] អធិប្បាយពាក្យថា ជនអ្នកឈ្លាសវៃទាំងឡាយ ពោលនូវជននោះថា ជាអ្នកមិនមានអរិយធម៌ ត្រង់ពាក្យថា ជនអ្នកឈ្លាសវៃ គឺជនទាំងឡាយណា ជាអ្នកឈ្លាសវៃក្នុងខន្ធ ឈ្លាសវៃក្នុងធាតុ ឈ្លាសវៃក្នុងអាយតនៈ ឈ្លាសវៃក្នុងបដិច្ចសមុប្បាទ ឈ្លាសវៃក្នុងសតិប្បដ្ឋាន ឈ្លាសវៃក្នុងសម្មប្បធាន ឈ្លាសវៃក្នុងឥទ្ធិបាទ ឈ្លាសវៃក្នុងឥន្រ្ទិយ ឈ្លាសវៃក្នុងពលៈ ឈ្លាសវៃក្នុងពោជ្ឈង្គ ឈ្លាសវៃក្នុងមគ្គ ឈ្លាសវៃក្នុងផល ឈ្លាសវៃក្នុងព្រះនិពា្វន ពួកអ្នកឈ្លាសវៃនោះ បានពោលយ៉ាងនេះថា